បរទេស៖ ប៉ូលីសបានរកឃើញ អ្នកចូលរួមជប់លៀងចំនួន ២៣ នាក់ ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣២ ឆ្នាំដោយផ្ទុកនូវសារធាតុហាមឃាត់ នៅភាគខាងត្បូង ខេត្តដុងណៃ កាលពីថ្ងៃអាទិត្យ បើទោះបីជាមានតម្រូវការ គម្លាតសង្គម ដែលត្រូវអនុវត្តក៏ដោយ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី កំឡុងពេលឆ្មក់ចូលស្រុក ថោងញ៉ាត ខេត្តដុងណៃ ដែលអ្នកចូលរួមជប់លៀង ២៣ នាក់ ក្នុងចំណោម ២៨ នាក់បានធ្វើតេស្តិ៍វិជ្ជមានចំពោះសារធាតុហាមឃាត់។
ក្រុមនេះបាននិយាយបន្ទាប់ ពីពិធីជប់លៀងខួបកំណើត របស់មិត្តភក្តិពួកគេបានទៅលេង ផ្ទះរបស់ឈ្មោះ Do Tien Hung អាយុ ២២ ឆ្នាំ។
វរសេនីយ៍ទោ ង្វៀន ហាយអ៊ូ ប្រធានមន្ទីរនគរបាលស្រុក ថោងញ៉ាត បាននិយាយថា ការប្រមូលផ្ដុំគ្នាត្រូវបានបំបែក ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងរបស់មេរោគកូវីដ១៩ ដែលកំពុងផ្ទុះឡើងវិញ ព្រមទាំងរក្សាសណ្តាប់ ធ្នាប់នៅក្នុងស្រុកផងដែរ ។
ប្រទេសវៀតណាម អនុវត្តនូវវិធានការតឹងរឹងបំផុត ប្រឆាំងនឹងការផលិតការជួញដូរ និងការចែកចាយគ្រឿងញៀន រួមទាំងទោសប្រហារជីវិត ទោះបីជាមានប្រសិទ្ធិភាព តិចតួចក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា