ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូង ភាគច្រើន គាំទ្រសម្ព័ន្ធភាពជាមួយអាមេរិក បើទោះជាមានភាពតានតឹងក្ដី

សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង ភាគច្រើនបានសម្តែងការគាំទ្រ ចំពោះកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក ហើយការស្ទង់មតិថ្មីមួយ បានរកឃើញកាលពីថ្ងៃច័ន្ទថា មានការគាំទ្រសម្ព័ន្ធភាពនេះ ទោះបីជាភាពតានតឹងកំពុងបន្តលើការបែងចែក បន្ទុកចំណាយការពារជាតិក៏ដោយ។

យោងតាមក្រុមប្រឹក្សាឈីកាហ្គោ ស្តីពីកិច្ចការពិភពលោក ៩០ ភាគរយនៃអ្នកឆ្លើយតបបានលើកឡើងថាពួកគេគាំទ្រយ៉ាងខ្លាំង ឬគាំទ្រសម្ព័ន្ធមិត្តស្រដៀងទៅនឹង ៩២ ភាគរយនៅក្នុងខែធ្នូ។

ការស្ទង់មតិនេះធ្វើឡើង លើមនុស្សពេញវ័យចំនួន ១.០០០ នាក់នៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៣-២៥ ខែមិថុនា ក៏បានរកឃើញថាការដកកងទ័ពអាមេរិក ជាឯកតោភាគីចេញ ពីប្រទេសកូរ៉េខាងត្បូង ទំនងជាធ្វើឱ្យអន្តរាយដល់ការគាំទ្រ ជាសាធារណៈសម្រាប់សម្ព័ន្ធមិត្តនេះ។

នោះដោយសារតែការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសកូរ៉េខាងត្បូង មានទំនាក់ទំនងយ៉ាង ជិតស្និទ្ធទៅនឹងទស្សនៈនៃសម្ព័ន្ធមិត្ត ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក៕
ដោយ ឈូក បូរ៉ា

Most Popular

To Top