ព័ត៌មានអន្តរជាតិ

អាមេរិក តែងតាំងប្រេសិតថ្មី ទទួលបន្ទុកកិច្ចចរចា តម្លៃការពារជាតិ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានតែងតាំងប្រេសិតថ្មី សម្រាប់ការចរចារការចែករំលែក តម្លៃការពារជាតិ ជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសដទៃទៀត ។

លោកស្រី Donna Welton ដែលថ្មីៗនេះបានបម្រើការជាជំនួយការ ប្រធានបេសកកម្មនៅស្ថានទូត អាមេរិកប្រចាំ នៅអាហ្វហ្គានីស្ថាន នឹងជំនួសតំណែងលោក Jim DeHart ដែលត្រូវបានតែងតាំង ជាអ្នកសម្របសម្រួល សហរដ្ឋអាមេរិកប្រចាំតំបន់អាក់ទិក។

អ្នកនាំពាក្យរូបនេះបានប្រាប់ថា “ក្នុងនាមជាអ្នកស្នងតំណែងរបស់លោក DeHart លោកស្រី Welton នឹងលើកយកកន្លែងដែលលោក Jim Dehart ចាកចេញទៅទាក់ទង នឹងកិច្ចព្រមព្រៀងវិធានការ ពិសេសរបស់កូរ៉េខាងត្បូង កិច្ចព្រមព្រៀងគាំទ្រប្រជាជាតិជប៉ុន និងកិច្ចសហប្រតិបត្តិការការពារជាតិទាំងអស់ និងកិច្ចចរចាចែករំលែកបន្ទុក ដែលយើងធ្វើនៅទូទាំងពិភពលោក” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top