អាមេរិក ៖ ទីបំផុតក្រុមហ៊ុន Google បានដាក់បង្ហាញ នូវស្មាតហ្វូន Pixel 4aរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយ iPhone SE និងនាំមកនូវឧបករណ៏ស្កេន ក្រយៅដៃត្រឡប់មកវិញ ថែមទាំងដាក់បង្ហាញស្មាតហ្វូន 5G ដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុនអ៊ីនធើណេត មានការភ្ញាក់ផ្អើលជាមួយ នឹងពាក្យចចាមអារាម និងការលេចធ្លាយអំពីស្មាតហ្វូន ពាក់កណ្តាលទីផ្សារ ចាប់តាំងពីព្រឹត្តិការណ៍ I / O របស់ Google ត្រូវបានលុបចោល កាលពីខែឧសភា ។ ហើយនៅពេលនេះស្មាតហ្វូន ត្រូវបានគេបង្ហាញឲ្យដឹង និងប្រហាក់ប្រហែល នឹងការលេចធ្លាយភាគច្រើន ។
វាមើលឃើញការវិល ត្រឡប់សម្រាប់ស្មាតហ្វូន ចាប់សញ្ញាស្នាមម្រាមដៃខាងក្រោយ ត្រូវបានគេស្រឡាញ់ក៏ដូចជាប្រព័ន្ធ កាមេរ៉ាដ៏ល្អឥតខ្ចោះ និងសាមញ្ញដែលជាទូរស័ព្ទ ស្មាតហ្វូន Pixel។ ទាំងអស់នេះកើតឡើង ក្នុងតម្លៃត្រឹមតែ ៣៤៩ ផោនប៉ុណ្ណោះថោកជាងទូរស័ព្ទ iPhone SEជាគូប្រជែង ។
Google and Apple ជាអ្នកត្រួសត្រាយពិត២ លើការផលិតទូរស័ព្ទបានទម្ងន់ របស់ពួកគេនៅពីក្រោយទូរស័ព្ទ ដែលមានតម្លៃសមរម្យ តូចជាង និងថោកជាងស្មាតហ្វូនរបស់ពួកគេ ខណៈនៅតែពេញដោយបច្ចេកវិទ្យាទំនើប ៗ មួយចំនួន ។ ទោះបីជាជួបប្រទះការលំបាកដោយសារស្ថានភាព ពិភពលោកបច្ចុប្បន្នក៏ដោ Pixel 4a មានតុល្យភាពដ៏ល្អប្រសើរ រវាងលទ្ធភាព ចំណាយការសម្តែង និងសោភ័ណភាព ៕ ដោយ៖លី ភីលីព