បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថារថយន្តយោធារបស់ប្រទេសតួកគីចំនួន៣០គ្រឿង ត្រូវបានគេមើលឃើញថា បានធ្វើដំណើរចូលទៅដល់ទឹកដីនៃប្រទេសស៊ីរីតាមភាគខាងជើង។
ក្បួនយោធាលើកនេះ ត្រូវបានគេមើលឃើញដែរថា ជាក្បួនយោធាចុងក្រោយ មួយទៀតបន្ទាប់ពីតួកគីធ្លាប់បានធ្វើបែបនេះម្តងដែរកាលពីខែ មិនាកន្លងមក។ រថយន្តទាំងនោះបានមកដល់ទីតាំងឈរជើង របស់កងទ័ពតួកគី ក្នុងប្រទេសស៊ីរី ត្រង់តំបន់ ភាគខាងជើងនៃខេត្ត Idlib។
យោងតាមការអះអាង ជាតួលេខដោយ ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា គិតចាប់តាំងតែពី ខែមិនាមករថយន្តយោធារបស់តួកគីបានធ្វើដំណើរចូលទៅដល់ ប្រទេសស៊ីរី មានចំនួនរហូតទៅដល់ ៥១៣៥គ្រឿងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី