កីឡា

លីកបាល់ទាត់ កូឡំប៊ី ចាប់ផ្តើមវិញ ក្នុងខែកញ្ញា ខាងមុខនេះ

នៅថ្ងៃអង្គារនេះ ប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសកូឡំប៊ី លោក Ivan Duque បាននិយាយថាលីគបាល់ទាត់កំពូល របស់ប្រទេសនឹងចាប់ផ្តើម ដំណើរការវិញហើយចាប់ពីខែកញ្ញាខាងមុខពោលគឺ៦ខែមកហើយ បន្ទាប់ពីត្រូវបានប្រកាស ផ្អាកបណ្តោះអាសន្នដោយសារកូវីដ១៩។

ក្លឹបទាំងអស់នឹងអាចចាប់ផ្តើម ធ្វើការហ្វឹកហាត់វិញផងដែរចាប់ពី ខែកក្កដានេះប៉ុន្តែផែនការចាស់ដែលត្រូវអនុញ្ញាតិឲ្យលីគចាប់ផ្តើមវិញខែសីហា ត្រូវបានលើក ទៅខែកញ្ញាជំនួសវិញដោយសារតែចំនួនឆ្លងកូវីឌ១៩ នៅក្នុងប្រទេសអាមេរិកខាងត្បុងមួយនេះ នៅតែច្រើនដដែល។

គួរឲ្យដឹងដែរថាប្រទេសកូឡំប៊ីមកដល់ពេលនេះ បានក្លាយទៅជាប្រទេសទី១០ហើយដែលមានចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺប្រមាណជា ៣២៧០០០នាក់ហើយមនុស្សប្រមាណជា១១០០០នាក់បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top