លីបង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ករណីផ្ទុះដ៏កក្រើកចំនួន២លើក ដែលបានកើតឡើងនៅក្នុងប្រទេសលីបង់ នៅរដ្ឋធានី Beirut កាលពីថ្ងៃអង្គារ បានបណ្តាលឲ្យស្លាប់ មនុស្សអស់តិចបំផុត៧៣នាក់ និងអ្នកផ្សេងទៀតចំនួន៣.០០០នាក់បានរងរបួស ។
ផ្ទុះដ៏កក្រើកនៅកំពង់ផែ Beirut នៅវេលាម៉ោង៦និង១០នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៦និង១០នាទីម៉ោងសកល ដោយបានធ្វើឲ្យរញ្ជួយដល់អគារទាំងអស់នៅក្នុងទីក្រុង ទន្ទឹមនឹងនោះដែរ បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន និងបង្កការខូចខាត ។
ចំនួននៃអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ដោយធ្វើការប្រកាសអំពីឈ្មោះអ្នកស្លាប់រាប់រយនាក់ដែលកំពុងបាត់ខ្លួន ហើយសង្ឃឹមថា នឹងមានការជួយពីសំណាក់ ក្រុគ្រួសាររបស់ពួកគេដើម្បីស្វែងរកពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា