ព្រឹត្តិការណ៍

ខែសីហា៧១ឆ្នាំមុន សូវៀត ធ្វើតេស្តគ្រាប់បែកអាតូមិក បានជោគជ័យជាលើកដំបូង

ប្រវត្តិសាស្ត្រ: The Historyបានសរសេរថានាថ្ងៃទី២៩ ខែសីហាកាលពីឆ្នាំ១៩៤៩ នៅឯទីតាំងសាកល្បង អាវុធក្នុងតំបន់Semipalatinsk សហភាពសូវៀត ក្នុងស្ថានភាពប្រកួតប្រជែង សព្វាវុធជាមួយនឹងអាមេរិកនោះ បានធ្វើតេស្តយ៉ាងជោគជ័យនូវអាវុធប្រល័យ លោកដែលគ្រាប់គ្នាស្គាល់ថា ជាគ្រាប់បែកអាតូមិក។

បេសកកម្មដែលមានឈ្មោះថា First Lightning គឺជាការធ្វើតេស្តដើម្បីចង់ដឹង ពីសមត្ថភាពនៃកម្លាំងផ្ទុះនៃអាវុធប្រភេទ នេះដែលសហភាពសូវៀត មិនដែលធ្លាប់បានដឹងពីមុនមកឡើយនោះ។ការសាងសង់ទៅជាទីក្រុងសប្បនិម្មិតដោយមាន ទាំងអគារធ្វើការនិងផ្ទះរបស់ ពលរដ្ឋដោយសហភាពសូវៀតត្រូវបានធ្វើឡើងនៅក្នុងទីតាំង ដែលនឹងត្រូវបំផ្ទុះដោយក្នុងនោះមានទាំង ការដាក់ទ្រុងសត្វ ពាហនៈផងដែរនៅក្បែរទៅនឹងតំបន់នោះ ដើម្បីដឹងផងដែរពីកម្លាំង វិទ្យុសកម្មដែលគ្រាប់បែកប្រភេទនេះអាចមាន។

គេជឿជាក់ថាគ្រាប់បែកទំងន់២០តោននេះ បានទទួលជោគជ័យហើយវា មានកម្លាំងស្មើទៅនឹងគ្រាប់បែកដូចគ្នានេះដែលអាមេរិកធ្លាប់ សាកល្បងគ្រាដំបូងដែរ។

អាមេរិកដែលក្រោយមកបានទទួលព័ត៌មាននេះ ក៏បានបញ្ជួនយន្តហោះស៊ើបការណ៍ទៅដល់ទីតាំងផ្ទុះនាថ្ងៃទី៣ខែកញ្ញាដើម្បីពិនិត្យថាតើសហភាពសូវៀតអាច ផលិតអាវុធមានកម្លាំងប៉ុណ្ណា។ នៅប៉ុន្មានថ្ងៃក្រោយមកក្នុងខែដដែលនេះប្រធានាធិបតីអាមេរិកសម័យនោះគឺ
លោក Harry S. Truman បានប្រកាស ទៅកាន់ពលរដ្ឋរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើលថាសហភាពសូវៀតកំពុងមានអាវុធ ដែលមានបច្ចេកវិទ្យាប្រហាក់ប្រហែល នឹងខ្លួនដែរ។

ក្នុងគ្រានោះផងដែរគេសង្កេតឃើញមានព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀត នៅក្រោយពេល៣ខែនៃការធ្វើតេស្តដ៏ជោគជ័យនេះអាមេរិកបានធ្វើការចាប់ខ្លួនអ្នកវិទ្យាសាស្ត្ររូបពិទូអាល្លឺម៉ង់Klaus Fuchsដែលបានជួយការងារសាកល្បងគ្រាប់បែក ប្រល័យលោកលើកដំបូងបំផុតរបស់អាមេរិកនោះថាបានផ្តល់ព័ត៌មានសំងាត់ជាច្រើនរបស់ខ្លួន ទៅឲ្យអាមេរិកជាពិសេសការងារផលិតអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top