បច្ចេកវិទ្យា

Samsung បង្ហាញស្មាតហ្វូន Galaxy Note 20 របស់ខ្លួន មានអេក្រង់ធំអាចលេង ហ្គេម Xbox លើ Cloud យ៉ាងស្រួល

កូរ៉េខាងត្បូង៖ក្រុមហ៊ុន Samsung បានបង្ហាញជាផ្លូវការ នូវស្មាតហ្វូន Galaxy Note 20 តម្លៃ ១,០០០ ផោនជាមួយនឹងអេក្រង់ទំហំ ៦,៧ អ៊ីញដ៏ធំ និងមានសមត្ថភាពលេងហ្គេម Xbox លើ Cloud ជាមួយផ្តល់នូវការស្មាតហ្វូន បត់បានដំបូងរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ត្រូវបានរចនាឡើងសម្រាប់ស្មាតហ្វូនNote ឲ្យត្រូវតាមស្តង់ដាNote 20 និង Note 20 Ultraប្រើប្រាស់ប្រព័ន្ធ5G និងធ្វើឲ្យប្រសើរឡើង សម្រាប់ការលេងហ្គេមតាមរយៈ Xbox Game Pass ជាសេវាកម្មជាវវីដេអូហ្គេមរបស់ក្រុមហ៊ុន Microsoft ផ្តល់ឲ្យអ្នកប្រើប្រាស់នូវកាតាឡុកនៃហ្គេម។ ហ្គេមជាង ៩០ គួរតែមាននៅលើស្មាតហ្វូនតាមរយៈ Cloud នៅពេលបើកដំណើរការធ្វើឲ្យ Galaxy Note 20 ក្លាយជាកុងសូលហ្គេមចល័ត។

Note 20 មានអេក្រង់ ៦,៧ អ៊ីញនឹងលក់រាយចាប់ពី ៨៤៩ អឺរ៉ូជាមួយប្រព័ន្ធអ៊ីនធើណេត 4G និង ៩៤៩ អឺរ៉ូសម្រាប់ប្រព័ន្ធអ៊ីនធើណេត 5G ខណៈទំហំ ៦.៩ អ៊ីញធំជាងនេះបន្តិច Note Ultra នឹងប្រព័ន្ធ 5G full Version លក់រាយក្នុងតម្លៃ ១,១៧៩ ផោន។ ស្មាតហ្វូនទាំង២មានទំហំធំជាងម៉ូដែល Note 10 របស់ពួកគេត្រូវបានចេញផ្សាយ កាលពីឆ្នាំមុនដែលមានទំហំ ៦.៣ អ៊ីញនិង ៦,៨ អ៊ីញរៀងៗខ្លួន។

ស្មាតហ្វូនស៊េរីថ្មីដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 10 ភ្ជាប់មកជាមួយប្រព័ន្ធកាមេរ៉ា៣ និងមានប៊ិចថ្មីមានមុខងារខ្លាំង ជាងមុនជាលក្ខណៈពិសេសនៃស៊េរីរបស់ក្រុមហ៊ុន Samsung ដែលឆ្លើយតបទៅនឹងកាយវិការបញ្ជា។ ក្រុមហ៊ុនកូរ៉េអាចរកការបញ្ជាទិញជាមុននៅលើគេហទំព័រ Samsung ចាប់ពីថ្ងៃនេះ (ថ្ងៃទី ៥ សីហា) និងដាក់លក់នៅថ្ងៃទី ២១ ខែសីហា។

ក្រុមហ៊ុនក៏បានដាក់បង្ហាញនូវថេប្លេត Galaxy Tab S7 និង S7 Plus ជានាឡិកាដៃឆ្លាតវៃរបស់ Galaxy Watch 3, Galaxy Buds Live ហើយបានផ្តល់នូវការក្រឡេកមើលទូរស័ព្ទ Galaxy Z Fold 2 ជាស្មាតហ្វូនដែលអាចបត់ បានជំនាន់ថ្មីរបស់ខ្លួន៕ ដោយ៖លី ភីលីព

Most Popular

To Top