សិង្ហបូរី៖ អ្នកស្រាវជ្រាវសិង្ហបុរី បានបង្កើតស្បែកអេឡិចត្រូនិក មានសមត្ថភាព ក្នុងការបង្កើតការប៉ះអារម្មណ៍ គឺជាការច្នៃប្រឌិតថ្មីមួយ ដែលពួកគេសង្ឃឹមថា នឹងអនុញ្ញាត ឲ្យមនុស្សមានអវយវៈសិប្បនិម្មិត ចាប់វត្ថុក៏ដូចជាអារម្មណ៍ វាយនភាព ឬសូម្បីតែសីតុណ្ហភាព និងឈឺចាប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ឧបករណ៍ត្រូវបានគេដាក់ឈ្មោះថា ACES, or Asynchronous Coded Electronic Skin ឬ “អេហ្សិចស៊ែរអេឡិចត្រូនិចស្បែក” ត្រូវបានបង្កើតឡើង ដោយឧបករណ៍ ចាប់សញ្ញាតូចៗចំនួន ១០០ និងមានទំហំ១សង់ទីម៉ែត្រ។ អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យជាតិសិង្ហបុរីនិយាយថា វាអាចដំណើរការព័ត៌មាន បានលឿនជាង ប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស អាចស្គាល់វាយនភាពផ្សេងៗពី ២០ ទៅ ៣០ ហើយអាចអានអក្សរប្រ៊ែល ដោយមានភាពត្រឹមត្រូវ ជាង៩០ភាគរយ ។
ប្រធានក្រុមស្រាវជ្រាវ Benjamin Tee បានមានប្រសាសន៍ថា ក្បួនដោះស្រាយ AI អនុញ្ញាតឲ្យឧបករណ៍រៀនបានរហ័ស។ ដូច្នេះមនុស្សត្រូវការរុញ ដើម្បីឲ្យមានអារម្មណ៍វាយនភាព ប៉ុន្តែក្នុងករណីនេះស្បែក ដោយគ្រាន់តែប៉ះតែមួយប៉ុណ្ណោះ អាចរកឃើញវាយនភាព នៃភាពរដុបផ្សេងៗគ្នា។
លោក Tee បានបន្តថា នៅពេលដែលអ្នកបាត់បង់ ការប៉ះរបស់អ្នកអ្នកនឹងក្លាយជាស្ពឹក ហើយអ្នកប្រើសិប្បនិម្មិត ប្រឈមនឹងបញ្ហានោះ។ ដូច្នេះ តាមរយៈការបង្កើតឡើងវិញ នូវស្បែកសិប្បនិម្មិត សម្រាប់ឧបករណ៍សិប្បនិម្មិត ពួកគេអាចកាន់ដៃ និងមានអារម្មណ៍កក់ក្តៅ ៕ ដោយ៖លី ភីលីព