ការធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League របស់ក្លឹប Real Madrid កាលពីយប់មិញ ធ្វើឲ្យលោក Zinedine Zidane ធ្លាក់ចេញពីកម្មវិធីបាល់ទាត់កំពូលអឺរ៉ុបជាលើកទី១ ហើយក្នុងនាមជាគ្រូបង្គោល។
តាំងពីដឹកនាំក្លឹបអធិរាជសនេះកាលពីឆ្នាំ២០១៦មក បុរសជនជាតិបារាំងរូបនេះជួយឲ្យក្លឹបមួយនេះឈ្នះពាន UEFA Champions League ៣ឆ្នាំជាប់ៗគ្នាមុននឹងលាលែងពីតំណែងកាលពីឆ្នាំ២០១៨។
Manchester City បានបំបាក់ Real Madrid ក្នុងទឹកដីអង់គ្លេសក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យលទ្ធផលសរុបទាំង ២ជើងនៃវគ្គ១៦ក្រុមចុងក្រោយនេះគឺ ៤ ទល់នឹង ២៕ប្រភព៖Sabay
