ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន៖ សមយុទ្ធកូរ៉េខាងត្បូង-អាមេរិក មានគោលបំណងរៀបចំ ការផ្ទេរប្រតិបត្ដិការ OPCON

វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារួមបញ្ចូលគ្នា រវាងកូរ៉េខាងត្បូង – អាមេរិកខែនេះ គឺមានគោលបំណងមួយផ្នែក ដើម្បីរៀបចំក្រុងសេអ៊ូល ដើម្បីធ្វើការត្រួតត្រាប្រតិបត្តិការ របស់កងកម្លាំងសម្ព័ន្ធមិត្ត ក្នុងករណីមានសង្គ្រាម។

ប្រទេសទាំងពីរ គ្រោងនឹងធ្វើសមយុទ្ធ ប្រចាំឆ្នាំដ៏សំខាន់មួយនៅចុងខែនេះ បន្ទាប់ពីបានលុបចោល នូវការធ្វើលំហាត់សមយុទ្ធមុនមួយ ដែលគ្រោងនឹងធ្វើនៅនិទាឃរដូវ ដោយសារតែជំងឺCOVID-១៩ ។

ប្រភពបានឲ្យដឹងថា លំហាត់សមយុទ្ធ ប្រកាសបញ្ជាតាមកុំព្យូទ័រ នឹងត្រូវធ្វើឡើងក្នុងលក្ខណៈមួយ ដែលត្រូវបានកែសម្រួល ដើម្បីអនុញ្ញាត ឱ្យមានចំនួនតិចជាង នៃសមាជិកសេវាកម្មអាមេរិក ដែលធ្វើដំណើរ ក្រោមការរឹតត្បិតទាក់ទងនឹងមេរោគ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top