កីឡា

ប្រដាល់សកលកម្ពុជា មេដាយសំរឹទ្ធ ៣គ្រឿង ពីការប្រកួត “THE BELT & ROAD CHINA-ASEAN BOXING CHAMPIONSHIP 2019” នៅប្រទេសចិន

ក្រុមកីឡាប្រដាល់ សកលកម្ពុជា បានត្រឡប់មកដល់កម្ពុជាវិញ នាវេលាម៉ោង ២ រសៀលនេះដោយសុវត្ថិភាពបន្ទាប់ពី ទទួលបានមេដាយសំរឹទ្ធ ៣គ្រឿង ពីការប្រកួត “THE BELT & ROAD CHINA-ASEAN BOXING CHAMPIONSHIP 2019” នៅប្រទេសចិន។

ក្រុមជម្រេីសជាតិកីឡាប្រដាល់សកលកម្ពុជា នឹងបន្តបេសកកម្មទៅហ្វឹកហាត់ នៅប្រទេសថៃរយៈពេល ១ខែ និងចេញដំណេីរនៅថ្ងៃទី០៤ ខែវិច្ឆិកា ដេីម្បីត្រៀមចូលរួមប្រកួតសុីហ្គេម ឆ្នាំ២០១៩ នាដេីមខែធ្នូខាងមុខនេះ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងលេីកទឹកចិត្ត ក្រុមជម្រេីសជាតិប្រដាល់សកលទាំងអស់គ្នា។ រួមគ្នាអភិវឌ្ឍកីឡាប្រដាល់ សកលកម្ពុជាឆ្ពោះទៅសុីហ្គេម ឆ្នាំ២០២៣។

Most Popular

To Top