ព័ត៌មានអន្តរជាតិ

នាវាចម្បាំងថ្មីរបស់ចិន ចាប់ផ្តើមធ្វើតេស្តលើផ្ទៃសមុទ្រ

បរទេស៖ ប្រភេទថ្មីទីមួយ នៃនាវាចម្បាំងរបស់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើម ធ្វើតេស្តសាកល្បងបើកបរ លើផ្ទៃសមុទ្រ នេះបើយោងតាមរូបភាពជាច្រើន នៅលើបណ្ដាញសង្គមរបស់ចិន។

ទីភ្នាក់ងារសារព័ត៌មាន USNI និង The Drive បានរាយការណ៍ថា រូបថតលើគេហទំព័រចិនបង្ហាញឲ្យឃើញ នូវនាវាចម្បាំង ប្រភេទ Type 075 របស់កងទ័ពជើងទឹកចិន កំពុងតែធ្វើដំណើរចាកចេញពីផែ នៅកន្លែងធ្វើនាវា Hudong-Zhonghua Shipyard ក្នុងទីក្រុងសៀងហៃ។ កងទ័ពជើងទឹកចិន បានដាក់ដំណើរការ នាវាចម្បាំងដំបូងនេះ នៅក្នុងឆ្នាំ២០១៩។

យោងតាមរបាយការណ៍ ទីភ្នាក់ងារស្រាវជ្រាវសភាមួយ ដែលចេញនៅក្នុងរដូវក្តៅនេះ ប្រទេសចិន បានដាក់នាវាចម្បាំងមួយ ផ្សេងទៀតទៅក្នុងទឹក កាលពីខែមេសា ហើយការិយាល័យ ស៊ើបការណ៍សម្ងាត់ទ័ពជើងទឹក បានរាយការណ៍ក្នុងខែកុម្ភៈថា កងទ័ពជើងទឹកចិន កំពុងតែសាងសង់នាវាចម្បាំង ៣គ្រឿងថែមទៀត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top