ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ ចលនាលើក្រុមហ៊ុន TikTok របស់អាមេរិក គឺជាសមរភូមិថ្មីមួយ ប្រឆាំងនឹងចិន

វ៉ាស៊ីនតោន៖ អ្នកជំនាញតួកគីម្នាក់ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ កម្មវិធីចែករំលែកវីដេអូខ្លី ដ៏ពេញនិយម TikTok គឺជាផ្នែកមួយ នៃការប៉ុនប៉ងទូលំទូលាយ ដើម្បីទប់ស្កាត់វិស័យបច្ចេកវិទ្យា របស់ប្រទេសចិន។

លោក Altay Atli អ្នកសិក្សា នៅសាកលវិទ្យាល័យ Bogazici នៃទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “ការផ្លាស់ប្តូរនេះ អាចត្រូវបានចាត់ទុកថា ជាវិធានការចុងក្រោយបង្អស់ ដែលប្រើដោយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសចិន និងការកើនឡើងនៃបច្ចេកវិទ្យា នេះគឺជាការប្រយុទ្ធ ដើម្បីភាពលេចធ្លោខាងបច្ចេកវិទ្យា” ។

លោក Atli បានបញ្ជាក់ថាថា“ នេះគឺជាសមរភូមិថ្មីមួយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចេញបទបញ្ជា ប្រតិបត្តិហាមឃាត់ រាល់ប្រតិបត្តិការ របស់សហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលជាម្ចាស់ក្រុមហ៊ុន TikTok ដោយចាប់ផ្តើម ក្នុងរយៈពេល ៤៥ ថ្ងៃ៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top