ព្រុចសែល៖ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ របស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅថ្ងៃអាទិត្យបានសម្តែង ការព្រួយបារម្ភ ចំពោះសកម្មភាពរុករកថាមពល ដែលបានបន្តនៅភាគខាងកើត មហាសមុទ្រមេឌីទែរ៉ាណេ ដោយប្រទេសតួកគី។
លោក Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “ការចល័តកងទ័ពជើងទឹក ចុងក្រោយនៅភាគខាងកើត សមុទ្រមេឌីទែរ៉ាណេមានការ ព្រួយបារម្ភខ្លាំងណាស់។ ពួកគេនឹងមិនចូល រួមក្នុងការស្វែងរកដំណោះស្រាយទេ ។ ផ្ទុយទៅវិញពួកគេនឹងនាំ ឱ្យមានភាពផ្ទុយគ្នា និងមិនទុកចិត្តគ្នា” ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលើកឡើងថា ប្រទេសតួកគី បានចាប់ផ្តើមសកម្មភាពខួង នៅភាគខាងកើតមេឌីទែរ៉ាណេ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តី ការបរទេសអេហ្ស៊ីប និងក្រិក បានចុះហត្ថលេខានៅទីក្រុងគែរ លើកិច្ចព្រមព្រៀង ស្តីពីការកំណត់ព្រំដែនព្រំដែន រវាងប្រទេសទាំងពីរ និងការបង្កើតតំបន់សេដ្ឋកិច្ច ផ្តាច់មុខរវាងពួកគេ នៅសមុទ្រមេឌីទែរ៉ាណេ៕
ដោយ ឈូក បូរ៉ា