ព័ត៌មានអន្តរជាតិ

Robert O’Brien ៖ ចិនផ្ដោតលើការវាយប្រហារ តាមអ៊ីនធឺណិតលើហេដ្ឋារចនាសម្ព័ន្ធ ការបោះឆ្នោតនៅអាមេរិក

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Robert O’Brien បានលើកឡើងថា ក្រុមហេគឃ័រ ដែលជាប់ទាក់ទង ជាមួយរដ្ឋាភិបាលចិន បាននិងកំពុងផ្តោត លើហេដ្ឋារចនាសម្ព័ន្ធការបោះឆ្នោត នៅសហរដ្ឋអាមេរិក មុនការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០២០ ។

ការអត្ថាធិប្បាយ របស់លោក Robert O’Brien ហាក់ដូចជាហួសពីសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ ដោយការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ ដែលថាប្រទេសចិន “កំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងឥទ្ធិពលរបស់ខ្លួន” ហើយថា ប្រទេសរុស្ស៊ីកំពុងព្យាយាម ដើម្បីជ្រើសរើសបេក្ខជនប្រជាធិបតេយ្យលោក ចូ ប៊ីដិន ប៉ុន្តែមិនបានចោទប្រកាន់ជាក់លាក់ ចំពោះទីក្រុងប៉េកាំងថា បានលួចប៉ុនប៉ងវាយប្រហារប្រព័ន្ធ ដែលទាក់ទងនឹងការបោះឆ្នោត របស់សហរដ្ឋអាមេរិកនោះទេ។

លោក O’Brien បានឲ្យដឹងនៅលើទំព័រមុខរបស់ទូរទស្សន៍ CBS ថា“ ពួកគេចង់ឃើញលោកប្រធានាធិបតីចាញលឆ្នោត” ។ ប្រទេសចិនដូចជាប្រទេសរុស្ស៊ី ក៏ដូចជាប្រទេសអ៊ីរ៉ង់ ដែរពួកគេបានចូលរួមក្នុងការ វាយប្រហារតាមអ៊ីនធឺណិត និងការលួចបន្លំ និងអ្វីដែលទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធ នៃការបោះឆ្នោតរបស់យើង ដោយគោរពតាមគេហទំព័រ និងរឿងរ៉ាវទាំងនោះ។

ជាមួយនឹងការចោទប្រកាន់នេះដែរ ប្រទេសចិន បានបដិសេធជាប្រចាំនូវការអះអាង របស់រដ្ឋាភិបាលអាមេរិក ដែលថាបានលួចវាយប្រហារលើក្រុមហ៊ុនអាមេរិក អ្នកនយោបាយ ឬភ្នាក់ងាររដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឲ្យដឹងកាលពីខែមេសាថា“ ការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺជាកិច្ចការផ្ទៃក្នុងមួយ យើងមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនោះទេ”៕
ដោយ ឈូក បូរ៉ា

Most Popular

To Top