សិល្បៈ និង កម្សាន្ត

មុខរបស់ព្រះទេ? អ្នកបុរាណវិទ្យា៖ ក្បាលធ្វើពីដីឥដ្ឋមានអាយុកាល៣.០០០ ឆ្នាំរកឃើញនៅអ៊ីស្រាអែល ពិពណ៌នាអំពីព្រះយេហូវ៉ា

អ៊ីស្រាអែល៖អ្នកបុរាណវិទ្យាម្នាក់និយាយថា ក្បាលមនុស្សប្រុសធ្វើអំពីដីឥដ្ឋដែលមានអាយុកាល ៣០០០ ឆ្នាំត្រូវបានជីករកឃើញនៅប្រទេសអ៊ីស្រាអែលអាចបង្ហាញពីរូបសំណាកដំបូងរបស់ព្រះកាលពីសម័យនោះប៉ុន្តែអ្នកជំនាញផ្សេងទៀតនិយាយថា វានឹងត្រូវហាមឃាត់ក្នុងការបង្កើតរូបភាពបែបនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

រូបចម្លាក់ត្រូវបានគេជីករកឃើញជាមួយរូបសំណាកសេះតូចៗ ហើយតំណាងឲ្យបុរសម្នាក់ដែលមានពុកចង្ការ មានក្បាលរាងសំប៉ែតមានលក្ខណៈពិសេសប្រហោងត្រចៀកសម្រាប់គ្រឿងអលង្ការនិងពាក់មកុដ។តាមការអះអាងដ៏ចម្រូងចម្រាសនេះបានមកពីសាស្រ្តាចារ្យYosef Garfinkel យោងបទគម្ពីរព្រះគម្ពីររបស់ព្រះជិះសេះដើម្បីបន្ថែមទម្ងន់ទៅនឹងទ្រឹស្តីនេះ។

ទោះជាយ៉ាងណាក៏ដោយគំនិតរបស់ លោក Garfinkel ត្រូវបានបដិសេធដោយបុរាណវិទូមួយចំនួន អះអាងថា ការបង្កើតរូបសំណាក់ត្រូវបានហាមឃាត់នៅក្នុងសម័យកាលនោះ។ លោក Garfinkle ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យហេប្រឺកំពុងធ្វើការសម្អាងលើការពិតថា រូបចម្លាក់ទាំង ៣ នេះមានអាយុកាលតាំងពីសតវត្សទី ៩ និងទី ១០ ត្រូវបានគេរកឃើញនៅក្បែររូបសំណាកសេះ និងនៅក្នុងតំបន់គោរពបូជា។

ក្បាលមួយត្រូវបានគេរកឃើញកាលពីមួយទសវត្សរ៍មុននៅ Khirbet Qeiyafa ដែលមានចម្ងាយប្រហែល ២០ ម៉ាយពីទីក្រុង Tel Motza ជាកន្លែង Shua Kisilevitz និង Oded Lipschits បានរកឃើញពីរនាក់ទៀតកាលពីដើមឆ្នាំនេះ៕ដោយ៖លី ភីលីព

Most Popular

To Top