ព័ត៌មានអន្តរជាតិ

ការធ្វើលំហាត់ប្រាណ ការដើរលើសកម្រិត និងការលេងខុស របស់សត្វឆ្កែ បង្កឲ្យមានជំងឺ ដាច់សសៃឈាម ៧៤ ភាគរយ

អង់គ្លេស ៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Nottingham Trent និងមហាវិទ្យាល័យពេទ្យសត្វ បានវិភាគករណីជំងឺ រលាកបំពង់ខួរឆ្អឹងខ្នង ព្យាបាល ដោយពេទ្យសត្វអង់គ្លេសថា ការធ្វើលំហាត់ប្រាណ ការដើរលើសកម្រិត និងការលេងច្រើនធ្វើឲ្យជំងឺដាច់ សរសៃឈាមខួរ ក្បាលចំនួន ៧៤ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ពួកគេបានរកឃើញថា អាកាសធាតុក្តៅទទួលខុសត្រូវ១៣ ភាគរយនៃករណីទាំងអស់ ខណៈការធ្វើដំណើរក្នុងរថយន្ត ឬកំពុងទុកចោល ក្នុងរថយន្តមានចំនួន៥ ភាគរយទៀត។ មូលហេតុផ្សេងទៀត សម្រាប់បញ្ហានេះរួមមានការព្យាបាល នៅមន្ទីរពេទ្យសត្វ ឬបន្ទប់សម្អាងការកំពុងត្រូវបានរក្សាទុក នៅក្នុងអគារក្តៅ និងត្រូវបានជាប់ នៅក្រោមភួយ ។
ជំងឺដាច់សសៃឈាម ដែលអាចបង្ហាញ ថា អាចបង្កគ្រោះថ្នាក់ដល់សត្វឆ្កែ យ៉ាងងាយវាជាលក្ខខណ្ឌមួយ ដោយអ្នកជំនាញរំពឹងថា នឹងមើលឃើញញឹកញាប់ នៅពេល សីតុណ្ហភាពពិភពលោក កើនឡើង ។ អ្នកស្រាវជ្រាវបានព្រមានថា សត្វឆ្កែអាចរងផលប៉ះពាល់ដោយការធ្វើលំហាត់ប្រាណ ដោយសារកម្តៅសាច់ដុំ សូម្បីតែនៅថ្ងៃត្រជាក់ ក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top