ភាគច្រើន នៃពួកយើងសុទ្ធតែបានដឹង ពីអត្ថប្រយោជន៍ដ៏ប្រសើរ នៃស៊ុតចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ ចាប់អារម្មណ៍ទេថាអាហារនេះ អាចជួយបង្កើនការ លូតលាស់នៃសក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រើប្រាស់បែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ ស៊ុតពន្លឿនការលូតលាស់សក់ ៖
អ្វីដែលអ្នកត្រូវការ
ស៊ុត ១ គ្រាប់ និងប្រេងអូលីវ ១ ស្លាបព្រាបាយ។
អ្វីដែលអ្នកត្រូវធ្វើលាយស៊ុត ជាមួយប្រេងអូលីវដោយកូរវឹកឱ្យសព្វ ។ ក្រោយពីកក់សម្អាតសក់ ជាមួយសាប៊ូរួចរាល់ ចូរប្រើកន្សែងជូតផ្ដិតសក់ ដើម្បីកុំឱ្យសើមខ្លាំងពេក បន្ទាប់មកសឹមលាបល្បាយលើសក់ ពិសេសត្រង់ចុងសក់។ រុំសក់ជាមួយកន្សែងស្ងួត ឬមួកផ្លាស្ទិកសម្រាប់ពាក់ងូតទឹក សម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី (មិនត្រូវលើសពីនេះ) ។ លាងសម្អាតសក់ចេញឱ្យស្អាតសព្វ និងបន្តប្រើប្រាស់ក្រែមបន្ទន់សក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ ចេញម្ដងទៀត ជាមួយទឹកធម្មតាជាការស្រេច។
អ្វីដែលអ្នកត្រូវចងចាំ អនុវត្តឱ្យបានមួយខែម្ដង និងមិនគួរលើសពីនេះឡើយ៕
ប្រភព៖ health