សុខភាព និង ផ្លូវភេទ

ការសិក្សា៖ ការស្តាប់តន្ត្រីនៅពេល ធ្វើលំហាត់ប្រាណ ធ្វើឲ្យអ្នកមានអារម្មណ៍ និងមុខងារខួរក្បាល ប្រសើរឡើង

Tsukuba ៖ការសិក្សាមួយបានបង្ហាញថា ការស្តាប់តន្ត្រីនៅពេលធ្វើលំហាត់ប្រាណមិនត្រឹមតែ ជួយធ្វើឲ្យលោកអ្នកមានកម្លាំងចិត្តល្អ អារម្មណ៍ស្រស់ថ្លា តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឲ្យមុខងារខួរក្បាលអ្នកកាន់តែ ប្រសើរឡើងថែមទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

មនុស្សជាទូទៅពាក់កាសក្នុងអំឡុងពេលហាត់ប្រាណ ពេលកំពុងរត់ ឬពេលកំពុងជិះកង់ដូច្នេះពួកគេអាចកំណត់ល្បឿនរបស់ពួកគេចំពោះការលោតភ្លេង ប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញថា វាមានអត្ថប្រយោជន៍យ៉ាងច្បាស់ចំពោះសុខុមាលភាពផ្លូវចិត្តផងដែរ។

ពួកគេអះអាងថា សំឡេងតន្ត្រីនៅក្នុងត្រចៀករបស់អ្នកជួយជំរុញរាងកាយរបស់អ្នកឲ្យដុតបំផ្លាញ កាឡូរី២ឬ៣ អាចធ្វើឲ្យអារម្មណ៍ និងមុខងារនៃការយល់ដឹង ប្រសើរឡើង។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tsukuba បានវាយតម្លៃពីអារម្មណ៍របស់មនុស្ស វ័យក្មេងចំនួន ៣៣ នាក់ភ្លាមៗបន្ទាប់ពីពួកគេបានហាត់ប្រាណរួច។

ក៏ដូចជាត្រូវបានគេសិក្សានៅលើកម្រិត នៃអារម្មណ៍ពួកគេក៏បានអនុវត្តការងារខួរក្បាលដើម្បីមើលថា តើរយៈពេលនៃការជំរុញនេះជះឥទ្ធិពលដល់ដំណើរការនៃការយល់ដឹងរបស់ពួកគេយ៉ាងដូចម្តេច។ លទ្ធផលបានរកឃើញថា អ្នកដែលស្តាប់តន្ត្រីមានអារម្មណ៍ល្អប្រសើរ និងបំពេញមុខងារខួរក្បាលបានល្អប្រសើរ។ អ្នកស្រាវជ្រាវ បានសរសេរថា ការធ្វើលំហាត់ប្រាណជាមួយនឹងតន្ត្រីធ្វើអោយប្រសើរ ឡើងនូវអារម្មណ៍វិជ្ជមាន (ភាពរឹងមាំ) ជាងការធ្វើលំហាត់ប្រាណជាមួយនឹងសំឡេង៕ដោយ៖លី ភីលីព

Most Popular

To Top