ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនជ្រៀតជ្រែកការបោះឆ្នោត របស់ក្រុងវ៉ាស៊ីនតោន

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទបានច្រានចោល ការចោទប្រកាន់ថា ខ្លួនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខនេះ។

 អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា“ នេះគឺជាការអះអាងដ៏គួរឱ្យអស់សំណើចមួយដែលជនជាតិអាមេរិកាំង  បានលើកឡើងនាពេលថ្មីៗនេះទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខនេះនៅក្នុងប្រទេសរបស់ពួកគេ” ។

 អ្វីដែលអ៊ីរ៉ង់យកចិត្តទុកដាក់ចំពោះគោលនយោបាយរបស់ភាគីនានា នៅសហរដ្ឋអាមេរិក គឺអាកប្បកិរិយា និងអន្តរកម្មរបស់ពួកគេ ជាមួយអ៊ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចោទប្រកាន់ថា ប្រទេសមួយចំនួន រួមទាំងអ៊ីរ៉ង់ បានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដោយចូលរួមក្នុងសកម្មភាពវាយប្រហារតាមអ៊ិនធឺណិត៕ដោយ ឈូក បូរ៉ា

Most Popular

To Top