ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ក្មេងប្រុស ដែលម្តាយ មានជំងឺធ្លាក់ទឹកចិត្ត ពេលមានផ្ទៃពោះ ទំនងជាឆាប់ខឹង

កាណាដា ៖ ការសិក្សាមួយ បានបង្ហាញថា ក្មេងប្រុស ដែលម្តាយរបស់ពួកគេ ទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត អំឡុងពេលមានផ្ទៃពោះ ហាក់ដូចជាពួកគេមានជំងឺផ្លូវចិត្ត ងាយនឹងឆាប់ ខឹងលឿន ជាងក្មេងប្រុសម្តាយ អត់មានជំងឺ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវមកពីប្រទេស កាណាដា ក៏បានរកឃើញថា កុមារងាយនឹងវិវត្ត ទៅជាជំងឺធ្លាក់ទឹកចិត្ត នៅអាយុ១៨ឆ្នាំ ប្រសិនបើម្តាយរបស់ពួកគេ ទទួលរងពីជំងឺធ្លាក់ទឹកចិត្ត មុនពេលមានផ្ទៃពោះ ។ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា វាត្រូវបានប៉ាន់ប្រមាណ រហូតដល់ទៅ១ ភាគ ៥ នៃស្ត្រីទទួលរង ពីរោគសញ្ញា នៃជំងឺធ្លាក់ទឹកចិត្តអំឡុង ពេលមានផ្ទៃ ពោះដោយមានឥទ្ធិពល ពេញលេញ ទៅលើទារកមិនច្បាស់ ។

ជំងឺធ្លាក់ទឹកចិត្តមុន ពេលមានទំនាក់ទំនង ត្រូវបានផ្សារភ្ជាប់ទៅ នឹងបញ្ហាអាកប្បកិរិយា និងការវិវត្តនៅក្នុងកុមារភាព ប៉ុន្តែច្បាស់ថា តើវានាំឲ្យមានការផ្លាស់ប្តូរទាំងនេះ មិនច្បាស់លាស់។ ទោះយ៉ាងណាអ្នក ស្រាវជ្រាវបានពន្យល់ថា ការពន្យល់មួយអាចមានស្ថិត នៅការតភ្ជាប់ខួរក្បាលខ្សោយ ដែលប៉ះពាល់ដល់ឥរិយាបថរបស់កុមារ ។

ការស្រាវជ្រាវបានរកឃើញថា សារធាតុពណ៌ស ដែលខ្សោយនៅក្នុងខួរក្បាល ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង ការកើនឡើងការឈ្លានពាន និងភាពផ្ចង់អារម្មណ៍ ចំពោះកុមារផងដែរ ៕

ដោយ៖លី ភីលីព

Most Popular

To Top