រោគភ័យខ្លាចឥតរឿងហេតុ គឺជាការភ័យខា្លចខ្លាំង និងទន់ខ្សោយ ចំពោះវត្ថុ ទីកន្លែង ស្ថានភាព អារម្មណ៍ ឬសូម្បីតែសត្វ។
រោគភ័យខ្លាចឥតរឿងហេតុ ត្រូវបានបញ្ជាក់ច្បាស់ជាងការភ័យខ្លាចធម្មតា។ ពួកវាមានការរីកចម្រើននៅពេលមនុស្សម្នាក់មានគំនិតដែលបំផ្លើស ឬមិនប្រាកដនិយម អំពីគ្រោះថ្នាក់អំពីស្ថានភាព ឬវត្ថុមួយនោះ។
ប្រសិនបើភាពភ័យខ្លាចកើតមានឡើងខ្លាំង មនុស្សម្នាក់អាចរៀបចំជីវិតរបស់ពួកគេ ដើម្បីចៀសវាងអ្វីដែលបណ្តាលឲ្យពួកគេព្រួយបារម្ភ ក៏ដូចជាការដាក់កម្រិតជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ គឺវាអាចបង្ករឲ្យមានទុក្ខលំបាកដល់បុគ្គលម្នាក់នោះ។
ជំងឺថប់បារម្ភ
រោគភ័យខ្លាចឥតរឿងហេតុ គឺជាប្រភេទនៃជំងឺថប់បារម្ភ។ អ្នកប្រហែលជាមិនមានរោគសញ្ញាណាមួយទេ រហូតទាល់តែអ្នកមានទំនាក់ទំនងជាមួយប្រភពនៃការខ្លាចរបស់អ្នក។
ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ សូម្បីតែការគិតអំពីប្រភពនៃការភ័យខ្លាច ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍អន្ទះអន្ទែង ឬភ័យផងដែរ។ នេះត្រូវបានគេស្គាល់ថាជាក្តីបារម្ភ។
រោគសញ្ញាអាចរួមមាន ៖
- នៅមិនស្ងៀម
- ចង្អោរ
- បែកញើស
- បង្កើនចង្វាក់បេះដូង ឬស្ទះបេះដូង
- ដកដង្ហើមខ្លីៗ
- ញ័រ ឬរញ្ជួយ
- ឈឺក្រពះ៕ប្រភព៖health