ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ ដែលជំនួយដល់ក្រពះ របស់អ្នក ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលក្រពះ អ្នកតែងមិនស្រួល អ្នកអាចបរិភោគពោតបាន ព្រោះក្នុងផ្លែពោត មានផ្ទុកសារធាតុ ដែលអាចជួយការពារក្រពះ អ្នកឲ្យមានសុខភាពល្អ មិនងាយធ្វើឲ្យក្រពះមិនស្រួលនោះទេ។
ប្រសិនជាក្រពះអ្នកតែងកើត មានអាការៈមិនស្រួល ដំឡូងបារាំង អាចជួយអ្នកបាន ព្រោះក្នុងដំឡូងបារាំង មានសារធាតុដែលអាចជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការបានល្អ ដោយធ្វើឲ្យវាមានកម្លាំងក្នុងការកិនអាហារ ។ ជាពិសេស ក្នុងនោះមានសារធាតុសរសៃ ដែលអាចជួយឲ្យអ្នកមិនងាយ ជួបនឹងអាការៈទល់លាមកនោះឡើយ។
តែក្រហម មានសារធាតុ ដែលអាចជួយការពារ និងថែរក្សាក្រពះអ្នកបានយ៉ាងល្អ ។ ដូចនេះ អ្នកអាចឆុងតែក្រហម មកពិសាបាន ព្រោះវានឹងជួយមិនឲ្យក្រពះ អ្នកកើតមានបញ្ហាអ្វីនោះឡើយ ៕
ប្រភព ៖ health