ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា នាព្រឹកថ្ងៃទី១២ ខេសីហា ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលា ស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកក្រុមជម្រើសជាតិ និងគ្រូបង្វឹកថ្នាល២០២០ មកពីសហព័ន្ធកីឡាជាតិចំនួន៣៥ ដែលមានរយៈពេល៤ថ្ងៃ។
វគ្គនេះដោយមានគ្រូឧទ្ទេស ដែលមានជំនាញផ្នែកកីឡា និងការប្រើប្រាស់សារធាតុហាមឃាត ក្នុងកីឡា រួមមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក កែវ សារ៉េ លោកវេជ្ជបណ្ឌិត ស្តើង ជា គណៈកម្មការពេទ្រអមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ព្រំ វណ្ណារឿន ផ្នែកការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា។
ចំណែកលោក រ៉ា ម៉ា ផ្នែកប្រើប្រាស់ឧបករណ៍ជំនួសសាច់ដុំ លោកបណ្ឌិត ឃុន ម៉ៅ ផ្នែកអាហារូបត្ថម្ភសម្រាប់កីឡាករ-កីឡាការិនី និងលោក លន់ ចន្ទូ ផ្នែកសញ្ញានៃចិត្តវិទ្យាកីឡា។
វគ្គខាងលើនេះនឹងជួយឲ្យមួយ ផ្នែកសម្រាប់គ្រូបង្វឹកក្នុងការហ្វឹកហាត់ កីឡាករ-កីឡាការិនី ឆ្ពោះទៅរកការដណ្តើមមេដាយ ជូនជាតិ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ៕ ដោយ៖លី ភីលីព