ថ្ងៃទី៦ខែកញ្ញាឆ្នាំ១៩១៥គឺជាគំរូរថក្រោះដំបូងបង្អស់ លើលោក និងមានឈ្មោះថា Little Willie បានបង្ហាញខ្លួន នៅក្នុងជួរកងទ័ព នៃចក្រភពអង់គ្លេស ដែលត្រូវបានគេជឿជាក់ថា វាក្រោយមកបាន គឺជាអ្នកនាំឲ្យមានការអភិវឌ្ឍ នូវគំរូរថក្រោះទំនើបៗ ជាច្រើនមកទល់បច្ចុប្បន្នយើងនេះ។
ស្ថិតនៅក្នុងដំណាក់ កាលដំបូង នៃការវិវត្តន៍របស់រថក្រោះ សម្រាប់ធ្វើសង្គ្រាម Little Willie មានទំងន់ រហូតទៅដល់១៤តោន និងអាចបើកបរទៅមុខបានតែត្រឹមល្បឿន ២ម៉ាល ក្នុងមួយម៉ោងប៉ុណ្ណោះ ហើយគោលបំណង របស់អង់គ្លេសគឺផលិតវាឡើង ដើម្បីការងារសង្គ្រាមលោកទី១ របស់ខ្លួន។
Little Willie ដែលបាន បង្ហាញខ្លួន នៅក្នុងខែកញ្ញាឆ្នាំ១៩១៥ ក៏ពិតមែន ប៉ុន្តែវាមិនអាចបំពេញចិត្ត របស់ក្រុមកងម្លាំងទ័ពរបស់អង់គ្លេស បានឡើយដោយសារតែល្បឿន ដ៏យឺតរបស់វាម្ល៉ោះហើយនាឆ្នាំ១៩១៦ រថក្រោះម៉ូដែលស្រដៀងគ្នានេះ ត្រូវបានផលិតឡើងថ្មីក្រោម ឈ្មោះBig Willie ដោយមានល្បឿនជាងមុខកម្លាំងខ្លាំង ជាងមុននិងថែម ទាំងមានបំពាក់នូវ សព្វាវុធបន្ថែមផង ហើយវាត្រូវបានបង្ហាញខ្លួនចូលទៅក្នុង សង្គ្រាមក្នុងតំបន់Courcelette ក្នុងប្រទេសបារាំងជាលើកដំបូងរបស់ខ្លួន៕
ប្រែសម្រួល:ស៊ុនលី