វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិប្រេស៊ីលលោក Ronaldinho បានរៀបចំកម្មវិធីជប់លៀង អំឡុងពេលដែលខ្លួនជាប់ឃុំក្នុងសណ្ឋាគារផ្កាយ ៤ ក្រោមការត្រួតពិនិត្យរបស់តុលាការប៉ារ៉ាហ្គាយ។
បើយោងតាមសារព័ត៌មានប៉ារ៉ាហ្គាយ ទង្វើនេះជាការល្មើសនឹងបទបម្រាមរបស់តុលាការ។
Ronaldinho និងបងប្រុសរបស់លោកត្រូវបានគេចាប់ខ្លួនកាលខែមីនា ក្រោមការចោទប្រកាន់ពីការប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលក្នុងដីប៉ារ៉ាហ្គាយ។
អតីតខ្សែប្រយុទ្ធរូបនេះនឹងជាប់ឃុំក្រោមការត្រួតពិនិត្យរបស់តុលាការរហូតដល់ថ្ងៃជម្រះក្ដី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ៕ប្រភព៖Sabay