កីឡា

និយោជិក២នាក់ នៃគណៈកម្មាធិការ រៀបចំ ការប្រកួតអូឡាំពិកទីក្រុងតូក្យូធ្វើ តេស្តិ៍វិជ្ជមាន COVID-19

តូក្យូ៖ក្រុមមន្រ្តីបាននិយាយថា បុគ្គលិកចំនួន២នាក់នៃគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូ២០២០បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់មេរោគ COVID-១៩ ដូច្នេះមនុស្សចំនួន៣នាក់នៃចំនួនបុគ្គលិកនៃគណៈកម្មាធិការធ្វើតេស្តិ៍វិជ្ជមានចាប់តាំងពីការរាតត្បាតបាន ចាប់ផ្តើមយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

អ្នករៀបចំកម្មវិធីបាននិយាយថា បុរស និងស្ត្រីម្នាក់បានធ្វើតេស្តិ៍វិជ្ជមាន ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួច។ ពួកគេបាននិយាយថា បុរសនោះមានអាយុជាង ២០ ឆ្នាំ និងស្ត្រីមានអាយុជាង ៣០ ឆ្នាំហើយឥឡូវនេះពួកគេទាំង២នាក់ កំពុងធ្វើការពីផ្ទះជាជាងនៅទីស្នាក់ការកណ្តាល ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រតូក្យូ។

និយោជិករបស់គណៈកម្មាធិការរៀបចំភាគច្រើនបានធ្វើការពីចម្ងាយទោះបីជាអ្នកខ្លះបានវិលត្រឡប់ ទៅធ្វើការនៅការិយាល័យវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ។ គណៈកម្មាធិការរៀបចំមានបុគ្គលិកចំនួន ៣,៥០០ នាក់។ អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាត។ ពិធីបិទវគ្គដំបូងគឺនៅថ្ងៃអាទិត្យទី ៩ សីហា។

ប្រទេសជប៉ុនទើបតែបានរាយការណ៍ថា មានមនុស្សស្លាប់ជាង ១.០០០ នាក់ដោយសារមេរោគ COVID-១៩ ហើយទីក្រុងតូក្យូត្រូវបានជួយសង្គ្រោះភាគច្រើន ទោះបីជាមានករណីថ្មីៗបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយមន្រ្តីបានទទូចដល់ប្រជាជនកុំឲ្យធ្វើដំណើរទៅឆ្ងាយពីបារ និងភោជនីយដ្ឋាន៕ ដោយ៖លី ភីលីព

Most Popular

To Top