ព័ត៌មានអន្តរជាតិ

ស៊ែបី ពិចារណា ទិញមីស៊ីល របស់ចិន ទោះអាមេរិក ព្រមាន

បរទេស ៖ នៅថ្ងៃពុធនេះ សារព័ត៌មានបរទេស បានសរសេរប្រទេសស៊ែបី បានបង្ហាញពីផែនការ ក្នុងការទិញយកមីស៊ី បច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសចិន ទាំងដែលអាមេរិក បានព្រមានចំៗ រួចទៅហើយក្តី។

លោកប្រធានាធិបតី នៃប្រទេសស៊ែបី លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកកំពុងពិចារណា ក្នុងការទិញយកមីស៊ីល បច្ចេកវិទ្យាចុងក្រោយបំផុត ដែលផលិត នៅក្នុងប្រទេសចិន ទាំងដែលកន្លងមកអាមេរិក ធ្លាប់បានព្រមានថា រាល់សកម្មភាពបែបនេះ នឹងធ្វើឲ្យស៊ែបីប្រឈមមុខ ទៅនឹងការបាត់បង់ឧិកាស ក្នុងការក្លាយសមាជិក សហភាពអ៊ឺរ៉ុបជាមិនខាន។

មីស៊ីល របស់ប្រទេសចិន ដែលមានឈ្មោះថា FK-3 system ដែលជាជំនាន់ក្រោយ របស់ មីស៊ីល HQ-22 ចំងាយមធ្យមប្រឆាំង ឧទ្ធម្ភាគចក្រគឺកំពុងក្លាយ ជាការពិភាក្សាពិចារណា ដោយរដ្ឋាភិបាល នៃប្រទេសស៊ែបី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top