ព័ត៌មានអន្តរជាតិ

ផ្លែប៉ោម និងផ្លែសេរី៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្តឹងកម្មវិធី Prepear បង្កើតឡូហ្គោ ស្រដៀង នឹងឡូហ្គោខ្លួន

អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Apple ដែលមានតម្លៃលើសពី១ពាន់ពាន់លានដុល្លារ កំពុងតែយកក្រុមហ៊ុនមួយដែលមាននិយោជិក ៥ នាក់ទៅតុលាការ ដើម្បីប្រើប្រាស់រូបសញ្ញាស្រដៀងគ្នា គឺផ្លែពែរបៃតង ជាឡូហ្គោនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន Apple អះអាងថា ឡូហ្គោរបស់រូបមន្តធ្វើម្ហូបមានលក្ខណៈប្រហាក់ប្រហែលនឹងស្លាកសញ្ញាផ្លែឈើរបស់ខ្លួន ហើយវាកំពុងព្យាយាមរារាំងក្រុមហ៊ុនតូចតាច មិនឲ្យទទួលបានស្លាកយីហោផ្ទាល់ខ្លួន។ Prepear និយាយថា វាគួរឲ្យខ្លាចណាស់ត្រូវបានបង្កប់នៅក្នុងសមរភូមិស្របច្បាប់ជាមួយក្រុមហ៊ុនដ៏ធំបំផុត មួយដែលមានជាងគេ និងមានអំណាចបំផុត។

ទោះយ៉ាងណា Prepear បន្តថា ខ្លួនមានអារម្មណ៍ថា មានកាតព្វកិច្ចខាងសីលធម៌ដើម្បីក្រោកឈរឡើងដោយខ្លួនឯង ទោះបីមានបញ្ហាហិរញ្ញវត្ថុក៏ដោយការ តស៊ូផ្នែកច្បាប់កំពុងមានលើក្រុមហ៊ុន។ក្រុមហ៊ុន Apple បានប្តឹងជំទាស់ទៅនឹងក្រុមហ៊ុនរៀបចំអាហារ ម៉ាក្រូរ៉មស៍និងទូរស័ព្ទ iPhone នៅប្រទេសកាណាដា។ ឡូហ្គោរបស់ Apple គឺជានិមិត្តសញ្ញាមួយដែលងាយសម្គាល់បំផុត នៅលើពិភពលោកហើយក្រុមហ៊ុនបានការពារ ម្តងហើយម្តងទៀត ពីការលួចចម្លង។

ក្រុមហ៊ុននេះបានអះអាងថា វត្តមានរបស់ឡូហ្គោផ្លែសេរីបៃតងអាចបណ្តាលឲ្យមានការចុះខ្សោយនៃភាពខុសគ្នានៃឡូហ្គោរបស់ Apple និងបន្ថយអត្តសញ្ញាណរបស់ក្រុមហ៊ុន។ Prepear បន្ថែមថា ការចំណាយលើកិច្ចដំណើរការនីតិវិធីច្បាប់មក ដល់ពេលនេះមានចំនួនដល់ទៅរាប់ពាន់ដុល្លារ។ វាត្រូវបានបញ្ឈប់បុគ្គលិកម្នាក់រួចទៅហើយ ដើម្បីរស់រានពីការវាយលុកដោយ ស្របច្បាប់។

ផ្ទុយទៅវិញនាយកប្រតិបត្តិ Apple លោក Tim Cook ឥឡូវនេះគឺជាមហាសេដ្ឋីជាផ្លូវការ ខណៈ តម្លៃផ្ទាល់ខ្លួនរបស់លោកបានកើនឡើង បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងកាលពីសប្តាហ៍មុន។ លោកបានទទួលការងារកំពូលនៅ Apple អស់រយៈពេលជិតមួយទសវត្សរ៍ហើយបច្ចុប្បន្ននេះ Apple មានប្រហែល ១,៩ ពាន់ពាន់លានដុល្លារដោយមានភាគហ៊ុន កើនឡើងជិត ៥៤ ភាគរយគិតមកទល់ពេលនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top