ខ្សែបម្រើក្លឹប Arsenal កីឡាករ Mesut Ozil បាននិយាយកាលពីពេលថ្មីៗនេះថា ក្នុងនាមជាកីឡាករ គេចង់ជួយណាស់ តែទាល់តែមើលឃើញថាក្លឹប និងស្ថាប័នបាល់ទាត់ទាំងមូល ជួបវិបត្តិហិរញ្ញវត្ថុដោយសារកូវីដ-១៩នេះមែន។
Ozil បាននិយាយថា៖” ក្នុងនាមជាកីឡាករ យើងចង់ជួយណាស់ក្នុងពេលលំបាកនេះ តែទាល់តែនិយាយពីហេតុផលឲ្យច្បាស់លាស់សិន តែម្នាក់ៗព្រមទាំងដឹងថាមានរឿងមិនទាន់ច្បាស់លាស់ និងចម្ងល់ច្រើនណាស់ លើរឿងកាត់ប្រាក់ខែ។ “
ខ្សែបម្រើរូបនេះបានបន្តថា៖” ប្រសិនបើច្បាស់ថា ក្លឹប និងស្ថាប័នបាល់ទាត់នឹង មានបញ្ហាលុយកាក់មែន ខ្ញុំសុខចិត្តបរិច្ចាគ និងកាត់ប្រាក់ខែឲ្យច្រើនជាងគេ តែនេះសុខៗធ្វើអញ្ចឹង មិនដឹងជាយកលុយទៅណាទេ។ ខ្ញុំនៅមានគ្រួសារត្រូវមើលថែ ហើយជួយអ្នកដែលគេលំបាកមែន។ ខ្ញុំដឹងថានិយាយវាមិនល្អទេចំពោះខ្ញុំ តែខ្ញុំអត់ខ្លាចនឹងនិយាយអ្វី ដែលត្រឹមត្រូវទេ។ “
គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ២០២០ កីឡាករនិងបុគ្គលិករបស់ Arsenal ឯកភាពកាត់ប្រាក់ខែ ១២.៥% ជួយក្លឹបដោយសារតែមានវិបត្តិហិរញ្ញវត្ថុ ក្នុងកំឡុងពេលកូវីដ-១៩ ៕
ប្រភព៖ Sabay