បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាប្រទេសកូរ៉េខាងត្បូងបានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការចាប់ផ្តើមសាងសង់នាវាផ្ទុកយន្តហោះ ដោយខ្លួនឯងចាប់ពី ឆ្នាំក្រោយនេះហើយ។
ការលើកផែនការនេះត្រូវបានធ្វើឡើងនៅ ចំពេលដែលរដ្ឋាភិបាលក្រុងសេអ៊ូលបានមើលឃើញថាស្ថានភាពតានតឹងនៅក្នុងតំបន់ ឥណ្ឌប៉ាស៊ីហ្វិកជាពិសេសរវាងប្រទេសចិននិងអាមេរិក ហើយក៏ដូចជាសំណួរថាតើកម្រិតហានិភ័យនៃមហិច្ឆិតានុយក្លេអ៊ែររ បស់កូរ៉េខាងជើងផងសុទ្ធតែមិនទាន់ ត្រូវបានដោះស្រាយ។
គួរឲ្យដឹងដែរថាផែនការនេះនឹងចាប់ផ្តើមធ្វើឡើងចាប់ពី ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ ហើយនៅពេលដែលវារួចរាល់នាវា ផ្ទុកយន្តហោះដំបូងរបស់កូរ៉េខាងត្បូងនេះនឹង ត្រូវចំណាយអស់ខ្ទង់ពាន់ប៊ីលានដុល្លារ។ នាវានេះនឹង មានទំងន់ដល់ទៅ ៣០០០០តោន អាចផ្ទុកទាំងយន្តហោះចម្បាំង F-35B និងឧទ្ធម្ភាគចក្រ ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី