ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៨-២ មក ក្រុម FC Barcelona បានសម្រេចបណ្ដេញលោក Setien ចោលទៅហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតនៅអេស្ប៉ាញ។
លោក Setien នេះរងសម្ពាធតាំងពីដឹកនាំក្រុម Barcelona ឈរនៅកំពូលតារាង រហូតធ្លាក់មកលេខ២វិញនៅ La Liga ម្ល៉េះ ប៉ុន្តែថ្នាក់ដឹកនាំក្លឹបផ្ដល់ឱកាសឱ្យលោកទៀតដើម្បីមើលនៅ UEFA Champions League ម្ដង។ តែបើតាមលទ្ធផលចាញ់ Bayern Munich យ៉ាងអាម៉ាស់បែបនេះ នោះតំណែងរបស់លោកនឹងត្រូវអស់ត្រឹមនេះហើយ ទោះនៅសល់កុងត្រាជាង២ឆ្នាំទៀតក៏ដោយ។
បុរសដែលទើបចូលខ្លួនដឹកនាំបាន៧ខែមកនេះ ក៏ដឹងខ្លួនឯងហើយដែរក្រោយចាញ់យ៉ាងទក់សាច់ជាមួយក្រុម Bayern Munich ។ លោក បាននិយាយថាការប្រកាសមួយនឹងធ្វើឡើងនៅពេលខាងមុខនេះ ដោយមានការផ្លាស់ប្ដូរជាច្រើនមិនខានក្នុងក្លឹប Barcelona ៕ប្រភព៖sabay.com