ជប៉ុនត្រូវបានគេស្គាល់ ជាប្រទេសមួយដែលអភិវឌ្ឍបច្ចេកវិទ្យារហ័ស ជាងប្រទេសណាៗទាំងអស់ក្នុងសកលលោក។ គ្រប់ទីកន្លែង និងមធ្យោបាយ នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីនោះ មួយផ្នែកធំសុទ្ធសឹងជំនួយដោយភាពច្នៃប្រឌិត នៃបច្ចេកវិទ្យា។ ខាងក្រោម Sabay បង្ហាញពីបច្ចេកវិទ្យាសាមញ្ញ ៥ បែបនៅជប៉ុន ប៉ុន្តែអាចប្លែក សម្រាប់ប្រទេសដទៃ៖
១.បង្គន់បង្កប់ភ្លើងបច្ចេកវិទ្យា:
ពិតណាស់បង្គន់នៅទីណាក៏មាន ប៉ុន្តែសម្រាប់ប្រទេសជប៉ុនខុសពីគេត្រង់មានបង្កប់បច្ចេកវិទ្យា Ultra-Tech ជាមួយភ្លើងបំភ្លឺធ្វើឲ្យសោភ័ណភាពកាន់តែប្លែក។
២.ឧបករណ៍បីទារក:
ជារបស់សាមញ្ញ តែពោរពេញដោយភាពច្នៃប្រឌិត ដោយឧបករណ៍ប្រភេទនេះអាចជួយបីទារករបស់អ្នកក្នុងរយៈពេលខ្លី សោតយ៉ាងដូចជាអំឡុងពេលអ្នកត្រូវទៅបង្គន់ ឬជាប់រវល់ការងារប្រញាប់ណាមួយ។
៣.បុគ្គលិកជាមនុស្សយន្ត:
អស់អារម្ភរឿងជួបបញ្ហាបុគ្គលិកមានអាកប្បកិរិយាមិនល្អ ឬពិបាកនិយាយគ្នា ដោយមនុស្សយន្តអាចជំនួសតួនាទីនេះបាន នៅតាមបណ្តាទីតាំងផ្តល់សេវាកម្មណាមួយ ជាមួយភាពទន់ភ្លន់ និងធ្វើការយ៉ាងរហ័សបំផុត។
៤.ម៉ាស៊ីនលក់ឆត្រ:
ចៃដន្យជួបភ្លៀងធ្លាក់ ក្នុងប្រទេសជប៉ុនមានទីតាំងលក់ឆត្រសឹងគ្រប់ទីកន្លែង បែបនេះអ្នកមិនត្រូវបារម្ភអ្វីនោះទេ។
៥.អាវទ្រនាប់ឆ្លាតវៃ:
ប្រភេទអាវទ្រនាប់ដ៏ពិសេសនេះមានមុខងារតាមដានចង្វាក់បេះដូង ហើយចំណុចរសើប គឺប្រសិនអ្នកកំណត់ថានរណាម្នាក់ជាគូស្នេហ៍ពិត ប្រសិនពួកគេនៅពីមុខអ្នកនោះ វានឹងដោះសោដោយស្វ័យប្រវត្តិ ប៉ុន្តែបើមនុស្សចម្លែកមុខ ចង់ប៉ះពាល់តំបន់គ្រោះថ្នាក់នោះ នឹងលោតសញ្ញាប្រាប់ទៅប៉ូលិសភ្លាម៕
ប្រភព៖sabay.com