វ៉ាស៊ីនតោន៖Fox Corp របស់ក្រុមហ៊ុន Rupert Murdoch កំពុងបើកដំណើរការ សេវាកម្មផ្សាយផ្ទាល់សម្រាប់បណ្តាញព័ត៌មាន និងបណ្តាញអាជីវកម្មរបស់ខ្លួន ដែលនឹងមាននៅក្នុងប្រទេសចំនួន ២០ នៅចុងឆ្នាំនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
Fox ជាក្រុមហ៊ុនបង្កើតឡើងបន្ទាប់ពី វាបានលក់ប្រតិបត្ដិការកម្សាន្ដខ្សែភាពយន្ត និងទូរទស្សន៍ជាច្រើនរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Disney បាននិយាយថា សេវាកម្មជាវថ្មីនឹងរួមបញ្ចូលទាំងមាតិកាដែលត្រូវការពី Fox News និង Fox Business Channel ។ វាកម្ម Fox News International មានតម្លៃ ៦,៩៩ ដុល្លារក្នុងមួយខែនឹងបង្ហាញខ្លួននៅម៉ិចស៊ិកូនៅថ្ងៃទី២០ ខែសីហា បន្ទាប់មកអេស្ប៉ាញ អាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅថ្ងៃទី ១៧ ខែកញ្ញា។
យោងតាមក្រុមហ៊ុនបានឲ្យដឹងថា វានឹងមាននៅក្នុងប្រទេសចំនួន ២០ នៅចុងឆ្នាំនេះ។ សេវាកម្មផ្សាយផ្ទាល់នឹងផ្តល់ជូនមាតិកាពី Fox News ជាបណ្តាញព័ត៌មានខ្សែកាបត្រូវបានគេមើលច្រើនជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជាទីពេញចិត្តរបស់ប្រធានាធិបតី ដូ ណាល់ត្រាំតាមអ៊ីនធើណេតដោយមិនចាំបាច់ប្រើខ្សែកាប ឬជាវផ្កាយរណបឡើយ។
សេវាកម្មនេះនឹងមាននៅលើវេទិកាជាច្រើនរួមមាន iPhone, Android, Apple TV និង Android TV ដោយមាន Amazon Fire TV និង Roku រំពឹងទុកនៅពេលក្រោយ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានភាពខុសគ្នានៃទស្សនិកជននៅក្នុងសហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយមានអ្នកអភិរក្សជាច្រើនបានងាកទៅរក Fox និងអ្នកផ្សេងទៀតដើម្បីប្រកួតប្រជែងជាមួយទូរទស្សន៍ CNN និង MSNBC ៕ដោយ៖លី ភីលីព