ព័ត៌មានអន្តរជាតិ

Hyundai បង្ហាញពីឈ្មោះ នៃភាពជាដៃគូ យានយន្តស្វយ័តរបស់ខ្លួន ជាមួយក្រុមហ៊ុន Aptiv: Motional

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនផលិតរថយន្ត របស់ប្រទេសកូរ៉េខាងត្បូង Hyundai បានបង្ហាញ ក្រុមហ៊ុនផលិតរថយន្ត បើកបរដោយខ្លួនឯង Motional ក្នុងភាពជាដៃគូ ព្រមទំាងនិងប្រកាសផែនការ ផលិតរថយន្តតាក់ស៊ីនៅឆ្នាំ២០២២ មានឈ្មោះថា មនុស្សយន្តតាក់ស៊ី “Robotaxis” នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េ ដែលបានប្រកាសគម្រោងនេះ ជាលើកដំបូង នៅក្នុងខែមីនានិយាយថា ខ្លួននឹងចាប់ផ្តើមសាកល្បង ប្រព័ន្ធគ្មានអ្នកបើកបរពេញលេញ នៅចុងឆ្នាំនេះ។
កត្តាជំរុញត្រូវបានបង្កើតឡើង ដើម្បីបង្កើតរថយន្តស្វ័យប្រវត្តិកម្មកម្រិត៤ បំពេញភារកិច្ចបើកបរទាំងអស់។ គោលដៅរបស់វាគឺ ដើម្បីដាក់ចេញ នូវរថយន្តបើកបរដោយខ្លួនឯង សម្រាប់អ្នកផ្តល់សេវា មនុស្សយន្តតាក់ស៊ីនៅឆ្នាំ ២០២២ និងដល់សាធារណជនទូទៅ នៅឆ្នាំ២០២៧ ។

លោក Euisun Chung អនុប្រធាននាយក ប្រតិបត្តិក្រុមហ៊ុន Hyundai បានមានប្រសាសន៍ថា យើងមានប្រវត្តិ ជាយូរលង់ណាស់មកហើយ ក្នុងការឈានទៅរកបច្ចេកវិទ្យាផលិតរថយន្ត ហើយទន្ទឹងរង់ចាំ ដើម្បីបន្តកេរ្តិ៍តំណែលនេះ ជាមួយ Motional ។ ឈ្មោះ Motional ចលនាត្រូវបានបំផុសគំនិត ដោយចលនានៃការបើកបរ និងអារម្មណ៍ នៃការបញ្ចប់ដំណើរដោយសុវត្ថិភាព៕ ដោយ៖លី ភីលីព

Most Popular

To Top