ប៉ារីស៖ កីឡាករវាយកូនបាល់ លំដាប់ពិភពលោក Novak Djokovic បានបញ្ជាក់ថា លោកនឹងលេងនៅពានរង្វាន់ U.S. Open គឺជាការបញ្ចប់ការរំពឹងទុកលេខ១ របស់ពិភពលោក អំពីវត្តមានរបស់លោក នៃព្រឹត្តិការណ៍ Grand Slam លើកដំបូងចាប់តាំងពីរដូវកាលនេះ បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីមានការបិទទ្វារការពារមេរោគ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កីឡាករ លំដាប់លេខមួយពិភពលោកវ័យ ៣៣ ឆ្នាំរូបនេះ បានសរសេរលើបណ្តាញសង្គមថា “ ខ្ញុំពិតជារីករាយណាស់ ដែលបានបញ្ជាក់ថា ខ្ញុំនឹងចូលរួមនៅឯ #CincyTennis និង #USOpen នៅឆ្នាំនេះ” ។ ម្ចាស់ជើងឯក Grand Slam ១៧ សម័យរូបនេះបានបន្ថែមទៀតថា វាមិនមែន ជាការសម្រេចចិត្តងាយស្រួលទេ ក្នុងការសម្រេច នូវរាល់ឧបសគ្គជាច្រើន ប៉ុន្តែទស្សនវិស័យ នៃការប្រកួតប្រជែង នឹងធ្វើឲ្យខ្ញុំរំភើបចិត្តជាខ្លាំង ។
ពានរង្វាន់ U.S. Open បើកនៅពីក្រោយការបិទទ្វារ នៅទីក្រុងញូវយ៉កនៅថ្ងៃទី៣១ ខែសីហាដោយលោក Djokovic បានមកដល់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ ដើម្បីរៀបចំការប្រកួត នៅភាគខាងលិច និងភាគខាងត្បូង ដែលជាធម្មតាលេងនៅ Cincinnati ប៉ុន្តែត្រូវបានផ្លាស់ ទៅញូវយ៉កនៅឆ្នាំនេះ។
បញ្ជីបង្ហាញកីឡាករអវត្តមាន រួមមានម្ចាស់ជើងឯក៤សម័យកាល Rafael Nadal ចំណែកកីឡាការិនីលេខ ១ ពិភពលោក Ashleigh Barty និងមិត្តរួមជាតិអូស្រ្តាលី Nick Kyrgios។ ម្ចាស់ជើងឯក ៥ សម័យកាល Roger Federer ក៏កំពុងអវត្តមានដែរ ខណៈ វីរបុរសស្វីស បានជាសះស្បើយ ពីការវះកាត់ជង្គង់៕ ដោយ៖លី ភីលីព