បារាំង ៖ រូបភាពគួរ ឲ្យចាប់អារម្មណ៍នៃកូនមាន់ frigatebird មួយដែលស្លាប់ដោយការឆ្លងមេរោគ នៅតំបន់ Guiana របស់ប្រទេសបារាំងឈ្នះរង្វាន់ ជាលើកដំបូងនៅក្នុងការប្រកួត រូបថតអេកូឡូស៊ីអន្តរជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
រូបថតដែលឈ្នះ ត្រូវបានថតដោយ David Costantini មកពី Muséum National d’Histoire Naturelle នៅទីក្រុងប៉ារីសបង្ហាញ ពីបាតសមុទ្រមានជំងឺ ដែលមានរោគសញ្ញាច្បាស់ នៃមេរោគកើមានឡើងលើកូនមាន់ កំសត់មិនទំនងជាធូរ ស្បើយឡើយ ។
អ្នកនិពន្ធផ្នែកខាងបរិញ្ញាបត្រ បរិស្សានវិទ្យា BMC លោក Luke Jacobus និង Josef Settele បានមានប្រសាសន៍ថា រូបភាពដ៏មានឥទ្ធិពលរបស់ David Constantini បង្ហាញថាមានប្រភេទសត្វដទៃទៀត រងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុស ហើយដំណើរការទាំងនេះ គឺជាផ្នែកមួយ នៃធម្មជាតិនិងបរិស្ថានរបស់យើង ។
ពួកគេបានបន្ថែមទៀតថា វាជាអ្វីដែលហាក់ដូចជាចំណុចសំខាន់នៅពេលមានជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ។
ការប្រកួតប្រជែងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឲ្យអ្នកបរិស្ថានវិទ្យា នូវឱកាសដើម្បីចែករម្លែកជំនាញស្រាវជ្រាវ និងថតរូបរបស់ពួកគេបង្ហាញ ភាពប្រសព្វរវាងសិល្បៈ និងវិទ្យាសាស្ត្រ៕ដោយ៖លី ភីលីព


