ព័ត៌មានអន្តរជាតិ

រដ្ឋញ៉ូវម៉ិកស៊ីកូ មានអ្នកស្លាប់ ដោយសេពគ្រឿងស្រវឹងឈរ ក្នុងលំដាប់លេខ១ នៅសហរដ្ឋអាមេរិក

ហាវស្តុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រចាំរដ្ឋនេះ បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋ New Mexico (ញ៉ូវម៉ិកស៊ីកូ) របស់សហរដ្ឋអាមេរិក មានអត្រាអ្នកស្លាប់ ដោយសារសេពគ្រឿងស្រវឹង ឈរលើលំដាប់លេខ១នៅក្នុងប្រទេស ។

ក្រសួងបានឲ្យដឹងនៅក្នុងការសិក្សាថ្មីមួយ ដែលបានរកឃើញដោយ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគ ដែលបានទិន្នន័យរយៈពេល៤ឆ្នាំបញ្ចប់នៅចុងឆ្នាំ២០១៥ ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពលរដ្ឋមកពីរដ្ឋ ញ៉ូវម៉ិកស៊ីកូ បានស្លាប់ដោយសារគ្រឿងស្រវឹងដែលមានអត្រា ៥២,៣ភាគរយ ស្មើនឹង១០០.០០០នាក់ ។ ដែលចំនួននេះស្ទើរ២ដងនៃចំនួនមធ្យមនៅសហរដ្ឋអាមេរិកដែលមាន២៧,៤ភាគរយ ។

រដ្ឋដែលមានលំដាប់បន្ទាប់ពីរដ្ឋ ញ៉ូវម៉ិកស៊ីកូ គឺមានរដ្ឋ Montana ដែលមានអត្រាអ្នកស្លាប់៣៧,៤ភាគរយ ។ ការស្រាវបានបញ្ជាក់ដូច្នេះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីលោក Kathy Kunkel រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រចាំរដ្ឋ New Mexico ដែលបានថ្លែងថា “មិនត្រឹមតែយើងបានប្រយុទ្ធប្រឆំាង នឹងការគំរាមកំហែងអាយុជីវិត ដោយការប្រើប្រាស់គ្រឿងស្រវឹងប៉ុណ្ណោះទេ យើងថែមទាំងបានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលកំពុងបន្តឆ្លងរាលដាលកើនឡើង ដោយការសេពគ្រឿងស្រវឹងផងដែរ” ។

លោកបានបន្ថែមថា “យើងត្រូវបានកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលអាចបណ្តាលឲ្យស្លាប់ ហើយអាចឲ្យអាយុជីវិតរស់បានយូរអង្វែងដោយការមិនសេពគ្រឿងស្រវឹង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top