ព័ត៌មានអន្តរជាតិ

ក្រពើពិឃាត បុរាណរស់នៅ ៨២លានឆ្នាំ មុនមានធ្មេញ ទំហំប៉ុនផ្លែកចេក អាចផ្តួលដាយណូស័រ ធំជាងគេ

អាមេរិក ៖ សត្វក្រពើពិឃាតដ៏ធំសម្បើម បានរស់នៅលើផែនដី យ៉ាងហោច ណាស់ ៧៥ លានឆ្នាំមុន ប៉ុន្តែនៅតែជាអាថ៌កំបាំង ក្នុងចំណោមសហគមន៍ វិទ្យាសាស្ត្ររហូតមក ដល់ពេលបច្ចុប្បន្ន ពីព្រោះសត្វប្រភេទនេះមានសមត្ថភាពអាចផ្តួលសត្វដាយណូស័រធំបំផុត បាននេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញផ្នែកឆ្អឹងសត្វ បានពិនិត្យមើលថ្គាមហ្វូស៊ីល ជាកម្មសិទ្ធិ របស់សត្វ ក្រពើ Deinoschus បង្ហាញថា សត្វនេះមានធ្មេញទំហំប៉ុន ផ្លែចេកដែលមានថាមពល បំបែកដើម្បីផ្តួលសត្វ ដាយណូស័រធំបំផុត។ គ្រោងឆ្អឹងបង្ហាញថា សត្វទាំងនេះមានទំហំពស់វែង និងធំទូលាយជាមួយនឹងតំបន់ ដែលព័ទ្ធជុំវិញច្រមុះមិនត្រូវបានគេឃើញ នៅក្នុងក្រពើដទៃទៀត ទាំងការរស់នៅ និងការផុតពូជ។

ក្រុមនេះជឿជាក់ថា សត្វក្រពើ Deinoschus បានបំភ័យសត្វដែលមកដល់មាត់ទឹក ដើម្បីផឹកដោយចាត់ទុកពួកគេជាអ្នកបរ ឱកាសនិយម។ ប្រភេទសត្វ Deinosuchus ដែលគេស្គាល់ថា មាន ៣ ប្រភេទគឺ Deinosuchus hatcheri, Deinosuchus riograndensis និង Deinosuchus schwimmeri ។

ហ្វូស៊ីលនៅសល់នៃសត្វទាំងនេះ ត្រូវបានគេរកឃើញតែនៅអាមេរិកខាងជើង ប៉ុណ្ណោះជាពិសេសនៅភាគខាងលិច និងតាមបណ្តោយឆ្នេរអាត្លង់ទិក ៕ដោយ៖លី ភីលីព

Most Popular

To Top