ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ នឹងរៀបចំអង្គភាពថ្មីមួយ ដើម្បីស៊ើបអង្កេត ទៅលើអត្តសញ្ញាណ របស់ថាសហោះ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Chanel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបានឲ្យដឹង កាលពីថ្ងៃសុក្រថា ខាងមន្ទីរបញ្ចកោណ កំពុងតែធ្វើការរៀបចំកម្លាំង ការងារថ្មីមួយ ស្ថិតក្រោមនាវាជើងទឹក សហរដ្ឋអាមេរិក ដើម្បីធ្វើការស៊ើបអង្កេតទៅលើ សញ្ញារបស់ថាសហោះ ឬហៅថា UFO ។

លោក Susan Gough អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ជាមួយនឹងការបង្កើតកងកម្លាំង ការងារអត្តសញ្ញាណផ្នែកអវកាស (UAPTF) ចំណុះឲ្យក្រសួងការពារជាតិ សង្ឃឹមថា “នឹងបង្កើនការយល់ដឹងរបស់ខ្លួន និងចាប់យកទិដ្ឋភាព ធម្មជាតិ និងប្រភពដើមរបស់កងកម្លាំង UAP ” ។

មន្ទីរបញ្ចកោណ បានប្រកាសថា វីដេអូមួយបង្ហាញអំពីថាសហោះ ដែលបានថតដោយពីឡុតជើងទឹក របស់សហរដ្ឋអាមេរិក ។

គួររំលឹកថា នៅក្នុងខែធ្នូ ឆ្នាំ២០១៧ មន្ទីរបញ្ចកោណ បានគៀងគរមូលនិធិរាប់លានដុល្លារ ដែលជាកម្មវិធីមួយ ដើម្បីធ្វើការស៊ើបអង្កេតទៅលើសញ្ញា របស់ថាសហោះ ទោះបីជាយ៉ាងនេះក្តី កម្មវិធីនេះធ្លាប់បានធ្វើម្តងរួចហើយ ដោយបានបញ្ចប់ទៅវិញ កាលពីចុងឆ្នាំ២០១២ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top