ព័ត៌មានអន្តរជាតិ

រុស្ស៊ី ធ្វើការផលិត វ៉ាក់សាំង ការពារ ជំងឺកូវីដ១៩ ជាលើកដំបូង

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ប្រទេសរុស្ស៊ី បានផលិតវ៉ាក់សាំងថ្មី ការពារជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួន កាន់តែច្រើនឡើងៗ ប៉ុន្មានម៉ោងបន្ទាប់ ពីក្រសួងសុខាភិបាល បានរាយការណ៍អំពីការចាប់ផ្តើម ដំណើរការរោងចក្រ ផលិតកាលពីថ្ងៃសៅរ៍ ។

លោកប្រធានាធិបតី ប្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនជាប្រទេស ដំបូងគេបង្អស់ នៅក្នុងពិភពលោក ដែលបាននឹងអនុម័ត វ៉ាក់សាំងមួយប្រភេទ ដែលបានជួបពិភាក្សា ដោយការប្រុងប្រយ័ត្ន ពីក្រុមអ្នកវិទ្យាសាស្ត្រ និងអង្គការសុខភាព ពិភពលោក ដែលបាននិយាយថា រុស្ស៊ី នៅតែចាំបាច់បង្ហាញ អំពីសុវត្ថិភាព ពិតប្រាកដ ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយ ដែលបានដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russian ថា “វ៉ាក់សំាងដំបូង ទប់ទល់នឹងវីរុស កូរ៉ូណា បានបង្កើតឡើង ដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ត្រូវបានផលិតឡើង ” ។

រុស្ស៊ី បាននិយាយថា វ៉ាក់សាំង ដំបូងសម្រាប់ទប់ស្កាត់ វីរុសកូរ៉ូណា នឹងបន្តធ្វើការផលិត នឹងអាចទទួលបាន នៅចុងខែនេះ ។

ការអនុម័តរបស់ខ្លួន បានធ្វើឡើង នៅមុនពេលការវិនិច្ឆ័យដែលថា នឹងមានអ្នកចូលរួម រាប់ពាន់នាក់ ដែលជាធម្មតា គេដឹងថា ជាជំហានទី៣ ។ ដូចអ្វីដែលបានវិនិច្ឆ័យ ជាទូទៅ បានសម្រេចលើការរៀបចំ ដែលចំាបាច់សម្រាប់វ៉ាក់សាំង ដើម្បីអនុម័តលើច្បាប់ ស្តីអំពីសុវត្ថិភាព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top