ព្រឹត្តិការណ៍

មហា​សេដ្ឋី​ ៥ រូប មានលុយ​ចាយ​មិនអស់ បែរនិយមជិះ រថយន្ត​ហួស​សម័យ​

ជា​មហា​សេដ្ឋី​មាន​ទ្រព្យ​រាប់​លាន​ គួរ​តែ​ប្រើ​រថយន្ត​ស៊េរី​ទំនើប​ៗ​ម៉ូដែល​ចុង​ក្រោយ​ ដូចលោក​ Bill Gates បាន​ទិញ​រថយន្ត​ Porsche 911 Supercar​។ តែ​មហាសេដ្ឋី​ ៥ រូប​នេះ​ បែរ​ជា​ពេញចិត្ត​នឹង​ម៉ូដែល​រថយន្ត​ចាស់​នៅ​ឡើយ​។

លោក​ Warren Buffett

ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Berkshire Hathaway មិន​ធ្លាប់​ចំណាយ​លុយ​លើ​អាហារ​ពេល​ព្រឹក​ច្រើន​ជាង​ $3.17 ឡើយ​ រស់នៅ​ផ្ទះ​ដដែល​បាន​ទិញ​តម្លៃ​ $31 500 ក្នុង​ឆ្នាំ​ ១៩៥៨។

ឆ្នាំ​ ២០១៤ លោក​បាន​ទិញ​រថយន្ត​ Cadillac XTS តម្លៃ​ប្រហែល​ 45 000 ដុល្លារ ហើយ​នៅ​បន្ត​ប្រើ​នៅ​ឡើយ​។

Mark Zuckerberg

ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Facebook ដែល​ជា​បណ្ដាញ​សង្គម​ធំ​បំផុត​លើ​ពិភពលោក​ ជា​ធម្មតា​ឃើញ​ប្រើ​រថយន្ត​ម៉ូដែល​ Acura TSX ពណ៌ខ្មៅ​ តម្លៃ​ប្រហែល​ $30 000។​

អ្នកស្រី​ Alice Walton

ជា​កូន​ស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​ Walmart លោក​ Sam Walton និង​អ្នក​ស្រី​ Helen Walton។ លោក​ស្រី ​នៅ​ប្រើ​រថយន្ត​ម៉ូដែល​ 2006 Ford F-150 King Ranch តម្លៃ​ប្រហែល​ $40 000។

លោក​ Ingvar Kamprad

ជា​ស្ថាបនិក​ក្រុមហ៊ុន​ IKea មិន​ចូលចិត្ត​ចំណាយ​លុយ​លើ​អ្វី​មិនមែន​ជា​តម្រូវ​ការ​នោះ​ទេ​។ អស់​ពេល​ប្រហែល​ ២ ទសវត្ស​ លោក​នៅ​បន្ត​ប្រើ​រថយន្ត​ម៉ូដែល​ 1993 Volvo 240 GL កាល​ណោះ​មាន​តម្លៃ​ $22 000។

លោក​ Steve Ballmer

ជា​ម្ចាស់​ក្រុមហ៊ុន​ Los Angeles Clippers និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft ពេញចិត្ត​នឹង​រថយន្ត​ម៉ាក​ Fords ដោយសារ​លោក​ ឪពុក​ធ្លាប់​ជា​អ្នក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ Ford Motor Company។

តាំង​ពី​ឆ្នាំ​ ២០០៩ លោក​នៅ​បន្ត​ប្រើ​រថយន្ត​ម៉ូដែល​ Ford Fusion Hybrid មាន​តម្លៃ​កាល​ណោះ​ $28 000៕

ដោយ ៖ sabay

Most Popular

To Top