ព័ត៌មានអន្តរជាតិ

បុព្វបុរសមនុស្សពីបុរាណ រស់នៅក្នុងចក្រភពអង់គ្លេស ៤៨០,០០០ ឆ្នាំមុន សម្លាប់ និងស៊ីសាច់សេះទាំងមូល

អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រ បានរកឃើញថា ជនជាតិអង់គ្លេសដំបូង បានបរិភោគគ្រប់ផ្នែកនៃសត្វសេះ រួមមានខួរឆ្អឹងខ្នង សរីរាង្គខាងក្នុង និងក្រពះ បន្ទាប់ពីពួកគេរកឃើញ គ្រោងឆ្អឹងសត្វនេះ ដែលមមានអាយុកាល ៤៨០,០០០ ឆ្នាំ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អណ្តូងបុរាណវិទ្យាមួយកន្លែង នៅតំបន់ Boxgrove និង Sussex ជាកន្លែងមានសាកសព មនុស្សចំណាស់ជាងគេបំផុត របស់ចក្រភពអង់គ្លេស បានបង្ហើបពីអដ្ឋិធាតុរបស់សត្វ។ គ្មានអ្វីនៃសមីការសត្វព្រៃ បានខ្ជះខ្ជាយឡើយ ដោយមនុស្សសម័យបុរេប្រវត្តិ បរិភោគខ្លាញ់ សរីរាង្គខាងក្នុង និងក្រពះរបស់សេះ។

គ្រោងឆ្អឹងរបស់សត្វ ត្រូវបានបំបែកដោយថ្ម ដើម្បីឲ្យមនុស្សបឺតខាញ់ និងខួរឆ្អឹងខ្នង។ វាត្រូវបានគេគិតថា មានរហូតដល់ទៅ៤០នាក់ នៃប្រភេទមនុស្សបុរាណ Homo heidelbergensis នឹងត្រូវបានចិញ្ចឹម ដោយគ្រោងឆ្អឹងរបស់សេះ។ មនុស្សបុរាណHominin ដំបូងនេះបានវិវត្តនៅទ្វីបអាហ្វ្រិក ហើយបានមកដល់អឺរ៉ុប ប្រហែលកន្លះលានឆ្នាំមុន។

មនុស្សសម័យទំនើប ដែលត្រូវបានគេស្គាល់ថា Homo sapiens មិនបានរស់នៅក្នុងចក្រភពអង់គ្លេសទេ រហូតដល់ប្រហែល ៤០,០០០ ឆ្នាំមុន។ លោកវេជ្ជបណ្ឌិត Matthew Pope ជាអ្នកដឹកនាំគម្រោងនេះ បានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏កម្រមួយ ដើម្បីពិនិត្យមើលទីតាំងមួយ មានចំនួនមនុស្សផុតពូជ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា ស៊ីគ្រោងឆ្អឹងនៃសេះងាប់មួយ នៅលើដីខ្សាច់នៃឆ្នេរសមុទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top