ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិច្រានចោល សំណើអាេមរិកឲ្យបន្តបម្រាមអាវុធលើអ៊ីរ៉ង់

បរទេស៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានបដិសេធច្រានចោលសំណើសហរដ្ឋអាមេរិក ដែលឲ្យបន្តដាក់ បម្រាមអាវុធលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភុ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

សាធារណរដ្ឋដូមីនីក គឺជាប្រទេសតែមួយគត់ ដែលគាំទ្រសំណើអាមេរិកនោះ នៅក្នុងសម្លេងឆ្នោតក្រុមប្រឹក្សាសន្តិសុខ កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ ចំណែកប្រទេសរុស្ស៊ីនិងចិន បានបោះឆ្នោតប្រឆាំង សេចក្តីសម្រេចអាមេរិក ហើយប្រទេសមាជិកក្រុមប្រឹក្សាផ្សេងទៀត បានដកខ្លួនមិនចូលរួម។ 

ចំណែករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានថ្កោលទោសរិះគន់ប្រទេស ជាសមាជិកនានា ចំពោះការមិនគាំទ្ររបស់ពួកគេនោះ ដោយលោកនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កំហុសឆ្គង់របស់ក្រុមប្រឹក្សាសន្តិសុខធ្វើសកម្មភាពដោយឥតរារែក ក្នុងកិច្ចការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ គឺមិនអាចដោះស្រាយបានទេ”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top