នៅថ្ងៃនេះ ភ្នាក់ងាររបស់លោក Pep Guardiola បានចេញមកធ្វើការពន្យល់ នឹងបដិសេធនូវរាល់ព័ត៌មាន ចចាមអារ៉ាមទាំងឡាយ ដែលបានអះអាងថា ក្លឹប Barcelona និងគ្រូបង្វឹករូបនេះ បានចាប់ផ្តើមធ្វើការចរចាគ្នា សាជាថ្មីអំពីលទ្ធភាពជួបជុំគ្នា។
លោក Josep Maria Orobitg បានបញ្ជាក់ហើយថា វាជាព័ត៌មានមិនពិតនោះឡើយ ដែលថា Pep នឹងអាចវិលត្រឡប់ ទៅកាន់ Barcelona ជាលើកទី២ នោះហើយអះអាងបច្ចុប្បន្ន គាត់កំពុងប្តេជ្ញាចិត្ត និងផ្តោតយកចិត្តទុកដាក់ខ្លាំងបំផុត ជាមួយនឹង Man City ។
គួរបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃចន្ទនេះ Barcelona បានសម្រេចចិត្តបណ្តេញ លោក Setien ចេញពីក្លឹបហើយក្រោយពេល ដែលក្លឹបមិនបានទទួលពានរង្វាន់អ្វីណាឡើយ សម្រាប់រដូវកាលនេះ ជាពិសេសគឺ La Liga និង Champion League ៕
ប្រែសម្រួល៖ស៊ុនលី