កីឡា

បញ្ចប់សិក្ខាសាលាស្តីពី “ការរៀបចំផែនការ និង ទ្រឹស្តីហាត់ហ្វឹកហ្វឺន”

ភ្នំពេញ ៖ វគ្គសិក្ខាសាលាស្តីពី “ការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ និងក្រុមថ្នាល” នៃព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១២ សីហាមកនោះ បានបញ្ចប់នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នាសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ ។

លោកស សុខា រដ្ឋលេខាធិការ និងជាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមបិទ និងប្រគល់វិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សា ដល់សិក្ខាកាមជាគ្រូបង្វឹក ក្រុមជម្រើសជាតិ និង គ្រូបង្វឹកថ្នាល ២០២០ មកពីសហព័ន្ធកីឡាជាតិចំនួន៣៥ ។

វគ្គសិក្ខាសាលាស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ និងគ្រូបង្វឹកថ្នាលនេះ ឧទ្ទេសដោយគ្រូឧទ្ទេសដែលមានជំនាញផ្នែកកីឡា និងការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា ដូចជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក កែវ សារ៉េត លោកវេជ្ជបណ្ឌិត ស្តើង ជា គណៈកម្មការពេទ្យអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ព្រំ វណ្ណារឿន ផ្នែកការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា។

ចំណែកលោក រ៉ា ម៉ា ផ្នែកប្រើប្រាស់ឧបករណ៍ ជំនួសសាច់ដុំ លោកបណ្ឌិត ឃុន ម៉ៅ ផ្នែកអាហារូបត្ថម្ភសម្រាប់កីឡាករ-កីឡាការិនី និងលោក លន់ ចន្ទូ ផ្នែកសញ្ញា នៃចិត្តវិទ្យាកីឡា។ វគ្គខាងលើនេះនឹងជួយឲ្យមួយផ្នែកសម្រាប់គ្រូបង្វឹកក្នុងការហ្វឹកហាត់កីឡាករ-កីឡាការិនីឆ្ពោះទៅរកការដណ្តើមមេដាយ ជូនជាតិ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ៕

Most Popular

To Top