សុខភាព និង ផ្លូវភេទ

រស់នៅស្រួលពេក អាចធ្វើឱ្យមនុស្សម្នាកើតរោគស្ត្រូក ដោយមិនដឹងខ្លួន

ដោយសារតែបែបបទនៃការរស់នៅ សំបូរបែប មនុស្សជាច្រើនអាចនឹងទទួលរងគ្រោះថ្នាក់ ដោយសារជំងឺដាច់សរសៃឈាម ខួរក្បាល ឬហៅកាត់ថាស្ត្រូក។

មនុស្សគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា ស្ត្រូក ជាជំងឺអ្វី ហើយបណ្តាលមកពីអ្វីហើយ ដូច្នេះ សូមអានអត្ថបទនេះដោយយកចិត្តទុកដាក់។

មូលហេតុនៃជំងឺនេះមួយចំនួន អាចដឹងច្បាស់ ហើយថែមទាំងអាចការពារបានទៀតផង។

ស្ត្រូក អាចធ្វើឲ្យអ្នកគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារការរាំស្ទះចរន្តឈាមរត់ ទៅកាន់ខួរក្បាល ឬសរសៃឈាមត្រូវរួមខ្ជឹប ឬកក។ ការរស់នៅបែបស៊ីដេក ការជក់បារី ការធាត់លើសទម្ងន់ ការមិនសូវហាត់ប្រាណ និងការញ៉ាំចំណីគ្មានសុខភាពល្អ គឺជាមួលហេតុដែលធ្វើអ្នក គ្រោះថ្នាក់ដោយសារជំងឺនេះ។

ស្ត្រូក អាចកើតឡើងផងដែរ ដោយសារជំងឺមួយចំនួនទៀត ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសរសៃឈាមជាដើម៕ប្រភព៖health

Most Popular

To Top