បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ប្រទេសអ៊ីស្រាអ៊ែល នៅតែបានបង្ហាញជំហប្រឆាំង ទៅនឹងការលក់យន្តហោះ F-35 ទៅឲ្យប្រទេសអារ៉ាបរួម ដដែលទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរ បានត្រឡប់មកភាពធម្មតាវិញហើយក្តី។
ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀង សន្តិភាពជាប្រវតិ្តសាស្ត្ររវាងអ៊ីស្រាអ៊ែលនិងអារ៉ាប់រួម គឺនឹងមិនមានបូកបញ្ចូលជាមួយ នឹងកិច្ចព្រមព្រៀងលក់អាវុធនានា រវាងអាមេរិក និងអារ៉ាប់រួមនោះទេ។
រំលឹកដែរថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Netanyahu ព្រះអង្គម្ចាស់អារ៉ាប់រួម Mohammed bin Zayed Al Nahyan ព្រមទាំងប្រធានាធិបតីអាមេរិក Donald Trump ផងបានប្រកាសអំពី កិច្ចព្រមព្រៀងសន្តិភាព ជាប្រវត្តិសាស្ត្រមួយ រវាងប្រទេសអ៊ីស្រាអ៊ែល និងអារ៉ាប់រួម៕
ប្រែសម្រួល៖ ស៊ុន លី